អ្នកលក់នំចិនម្នាក់ ល្បីមុខដូច Jay Chou ត្រូវមនុស្សបុកទៅទិញនំណែនៗ ខ្លះឈរចាំទិញឡើងស្ទះផ្លូវ
បុរសជាអ្នកលក់នំម្នាក់ក្នុងប្រទេសចិន កំពុងផ្ទុះប្រជាប្រិយភាពខ្លាំងរហូតមនុស្សនាំគ្នាសម្រុកទៅតូបរបស់លោកទិញនំយ៉ាងកកកុញ ដោយសារតែលោកមានមុខមាត់ដូចទៅនឹងតារាចម្រៀងដ៏ល្បី Jay Chou ខ្លាំងពេក។
បុរសខាងលើនេះដែរមានឈ្មោះថា Bai Xianying អាយុ ៤២ ឆ្នាំ ជាអ្នកលក់នំ pancake មកពីក្រុងតូចមួយនៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។ លោក Bai ផ្ទុះល្បីខ្លាំងលើប្រព័ន្ធអនឡាញក្រោយមានអ្នកទិញនំរបស់លោកម្នាក់ បានបង្ហោះវីដេអូរបស់លោកកំពុងលក់នំ ថែមអមជាមួយបទចម្រៀងរបស់ Jay Chou ជា background music ទៀត។ លោក Bai ក៏មានគណនី Douyin ផ្ទាល់ខ្លួនផងដែរ ដោយគណនីរបស់លោកបច្ចុប្បន្នមានអ្នកចុចតាមដានដល់ 1.8 លាននាក់ទៅហើយ។
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ លោក Bai បានបើកហាងលក់នំ pancake ថ្មីមួយនៅតំបន់ Tianjin ដោយថ្ងៃដំបូងនោះមានមនុស្សម្នាយ៉ាងច្រើនក្ដាំងណែនតាន់តាប់ឈរតម្រង់ជួរនៅខាងក្រៅ។ ម្នាក់ៗមិនត្រឹមតែចង់ញ៉ាំនំប៉ុណ្ណោះទេ តែពួកគេក៏ចង់ឃើញមុខលោកដោយផ្ទាល់ និង ដើម្បីបានថតរូបជាមួយផងដែរ៕