សាងស្នេហ៍ទើបបាន ១ ឆ្នាំ Bright ប្រកាសបែកពីសង្សារយ៉ាងផុយស្រួយ ទាំងមិនធ្លាប់ឮរឿងរកាំរកូស
Bright Norraphat មិនត្រឹមតែជាតារាសម្តែងដែលកំពុងតែក្តោបក្តាប់បានទីផ្សារការងារសិល្បៈច្រើននោះទេ តែបើនិយាយពីរឿងរ៉ាវបេះដូងរបស់តារាប្រុសរូបនេះវិញ កាលពីពេលកន្លងទៅក៏ធ្វើឱ្យមហាជនមិនតិចនោះទេ ដែលលួចច្រណែននឹងជីវិតស្នេហ៍របស់លោក បន្ទាប់ពីបើកបង្ហាញមុខមិត្តស្រីរូបស្រស់ឈ្មោះ Min មក។
យ៉ាងណាមិញ ខណៈខំសាងស្នេហ៍យ៉ាងផ្អែមល្ហែមរយៈពេល ១ ឆ្នាំមក គូស្នេហ៍មួយគូនេះក៏មិនដែលធ្លាយដំណឹងរកាំរកូសគួរឱ្យកត់សម្គាល់ណាមួយធ្វើឱ្យមហាជនសង្ស័យ ឬបារម្ភថា អ្នកទាំងពីរដើរដល់ផ្លូវបំបែកឡើយ រហូតអ្នកគាំទ្រមានក្តីសង្ឃឹមជាខ្លាំងថា អ្នកទាំងពីរអាចនឹងមានថ្ងៃពិសេសជាមួយគ្នាទៀតផង។
ដោយឡែក អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ទើបតែឃើញគូស្នេហ៍មួយគូនេះបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាសោះ ស្រាប់តែថ្មីនេះ Bright Norraphat បែរជាចេញមុខប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល និង មិននឹកស្មានថា លោក និង គូស្នេហ៍បានបែកគ្នាទៅវិញ។
ក្នុងនោះ Bright Norraphat បានបញ្ជាក់ច្បាស់ៗថា លោក និង គូស្នេហ៍បានបែកគ្នាហើយ មូលហេតុដែលឈានឱ្យអ្នកទាំងពីរដើរដល់ផ្លូវបំបែក ដោយសារតែមូលហេតុមិនចុះសម្រុងចំពោះរឿងខ្លះៗ ដែលមិនអាចសម្របបាន តែបើទោះបីជាចំណងស្នេហ៍បានបញ្ចប់ក៏ដោយ តែលោក និង គូស្នេហ៍មិនបានចងសត្រូវនឹងគ្នាឡើយ ពោលគឺ នៅរាប់អានគ្នាជាបងប្អូនធម្មតា ហើយលោកសន្យាថានឹងធ្វើជាបងប្រុសដ៏ល្អបំផុត៕