តស់! ស្វែងយល់អំពីការឡើងគីឡូត្រឹមត្រូវនៅអំឡុងពពោះ ដើម្បីល្អទាំងម្តាយ និង កូន
ការមានផ្ទៃពោះគឺជាអំឡុងពេលមួយនៃការប្រែប្រួលរាងកាយ។ ស្ត្រីនឹងទទួលយកបទពិសោធនៃការប្រែប្រួលទៅលើ អារម្មណ៍ ស្បែក សន្លាក់ និង ទម្ងន់។ ចំពោះការឡើងទម្ងន់ វាជាសញ្ញានៃការអភិវឌ្ឍន៍របស់ផ្ទៃ រួមមានទារក សុក និង ការផ្ទុកជាតិទឹកដោយសារតែបម្រែបម្រួលអ័រម៉ូន។
ការឡើងទម្ងន់តិចពេកឬច្រើនពេកអាចបង្កផលប៉ះពាល់ដល់សុខភាពទាំងអំឡុងពេលកំពុងពពោះ និង ក្រោយពេលសម្រាល។ កម្រិតនៃទម្ងន់ដែលស្ត្រីគួរតែឡើងនៅអំឡុងពពោះ វាអាស្រ័យទៅតាមសន្ទស្សន៍ម៉ាសរាងកាយមុនពេលមានគភ៌ ឬភាសាបច្ចេកទេសហៅកាត់ថា BIM (body mass index)។ ការរកសន្ទស្សន៍ទម្ងន់ ត្រូវយកទម្ងន់ចែកនឹងកម្ពស់ បើរកឃើញថាគីឡូមិនគ្រប់ឬស្ទើរ ស្ត្រីគួរតែឡើងទម្ងន់នៅអំឡុងពពោះឱ្យបានពី ១២-១៨ គីឡូ។ តែសម្រាប់ស្ត្រីធាត់ គួរឡើងត្រឹមតែ ៦-១១ គីឡូ បានហើយ។
ជាទូទៅ រយៈពេលមានគភ៌ ៣ ខែដំបូង ស្ត្រីពពោះតម្រូវឱ្យឡើងទម្ងន់ពី 0,៩-១,៨១ គីឡូ និង ឡើងត្រឹមប្រហែល ០,៤៥ គីឡូ ក្នុងមួយសប្តាហ៍។ ភាគច្រើនស្ត្រីដែលមានសន្ទស្សន៍ទម្ងន់ធម្មតាអាចឡើងពី ៩-១២ គីឡូនៅអំឡុងពពោះ។ តែបើសម្រាប់ស្ត្រីចង់បានកូនភ្លោះអាចតម្រូវឱ្យឡើងទម្ងន់ច្រើនជាងនេះ៕
ប្រភព៖ medicinenet