មកស្គាល់បុរសដំបូងគេលើលោក មានភ័ព្វសំណាងខ្ពស់មានផ្នូរកប់ធាតុលើឋានព្រះចន្ទ
លោក Eugene Shoemaker ជាភូគម្ភវិទូដែលបម្រើការឱ្យអង្គការ NASA បានក្លាយជាបុគ្គលដំបូងគេបំផុត ដែលធាតុរបស់លោកត្រូវបានយកទៅបញ្ចុះលើដីនៃភពព្រះចន្ទ ក្នុងឆ្នាំ ១៩៩៨។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៩៨ កន្លងទៅ ក្រុមហ៊ុន Celestis បានបង្កើតបេសកកម្ម យកធាតុរបស់ភូគម្ភវិទូដ៏ល្បី Eugene Shoemaker ទៅបញ្ចុះលើដែនដីនៃភពព្រះចន្ទ។ ធាតុចំនួន ២៨ ក្រាមរបស់លោក Shoemaker ដែលទទួលបានការយល់ព្រមពីក្រុមគ្រួសាររបស់លោក ត្រូវបានដាក់ក្នុងយាន Lunar Prospector របស់អង្គការ NASA និង ធ្វើការបញ្ចុះលើភពព្រះចន្ទដោយជោគជ័យ។
បើតាមសម្ដីរបស់ Carolyn C. Porco ដែលត្រូវជាកូនសិស្ស និង អ្នករួមការងាររបស់លោក Shoemaker បានបញ្ជាក់ឱ្យដឹងថា លោកគឺតែងតែមានក្ដីស្រមៃចង់ហោះទៅកាន់ភពព្រះចន្ទ ក្នុងនាមជាអវកាសយានិកម្នាក់ ប៉ុន្តែដោយសារជំងឺរបស់លោក ធ្វើឱ្យក្ដីស្រមៃមួយនេះមិនអាចសម្រេចបានរហូតដល់ជីវិតចុងក្រោយ។ លោក Carolyn C. Porco បានបន្ថែមឱ្យដឹងទៀតថា ៖ «ខ្ញុំមានអារម្មណ៍ថា នេះគឺជាឱកាសចុងក្រោយសម្រាប់លោក Shoemaker ក្នុងការធ្វើដំណើរទៅកាន់ភពព្រះចន្ទហើយ។ នេះគឺជាការគោរព និង រំឭកដ៏ស័ក្ដិសមបំផុតចំពោះបុរសម្នាក់ ដែលព្យាយាមត្រួសត្រាយក្នុងការរុករកនៃប្រព័ន្ធព្រះអាទិត្យ»៕