កុំចូលចិត្តធ្វើម្ហូបទុកក្នុងទូទឹកកកពេក ប្រយ័ត្នដូចករណីនេះ ពីរនាក់ប្ដីប្រពន្ធកើតជំងឺមហារីកទាំងពីរ ព្រោះញ៉ាំម្ហូបកម្ដៅច្រើនពេក
ថ្មីៗនេះ មានការរាយការណ៍ឱ្យដឹងពីករណីរបស់ប្តីប្រពន្ធជនជាតិចិនមួយគូ ដែលបានកើតមហារីកម្តងទាំងនេះ ព្រោះតែកំណាញ់លុយ ចូលចិត្តយកម្ហូបមកកម្តៅហូបច្រើនថ្ងៃ។
តាមព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះ ចូលចិត្តធ្វើអាហារទទួលទាននៅផ្ទះដោយខ្លួនឯង មិនសូវចូលចិត្តអាហារខាងក្រៅឡើយ ហើយភាគច្រើនក៏ទទួលទានតែបន្លែ ទើបគិតថាខ្លួនមានសុខភាពល្អមិនឈឺថ្កាត់អ្វីឡើយ រហូតដល់ថ្ងៃមួយ ទាំងគូក៏ចាប់ផ្តើមឈឺពោះជាប្រចាំ ព្រមទាំងស្រកទម្ងន់មិនដឹងខ្លួន។ ក្នុងនោះ ប្តីប្រពន្ធទាំងគូនេះ បាននាំគ្នាទៅមន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យបានពិនិត្យឃើញថា ពួកគេមានជំងឺមហារីកពោះវៀនធំទាំងពីរនាក់តែម្តង។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ការកើតជំងឺមហារីកនៅក្នុងគ្រួសារ មិនប្រាកដថាជាតំណពូជទាំងអស់នោះទេ ក្នុងនោះអាចបង្កមកពីរបៀបរស់នៅ រួមនឹងរបបអាហារជាដើម។ ជាក់ស្តែង ដូចជាករណីរបស់ប្តីប្រពន្ធមួយគូនេះ គឺពួកគេមានការកំណាញ់ចង់សន្សំសំចៃលុយ ទើបចូលចិត្តធ្វើម្ហូបដែលអាចហូបបានច្រើនដង ហើយក៏យកទុកបិទជិតនៅក្នុងទូទឹកកក នៅពេលដែលហូបទើបយកមកកម្តៅម្តងទៀត ដែលទាំងនេះហើយ គឺជាមូលហេតុដែលបង្កឱ្យកើតជំងឺមហារីកបាន៕
ប្រភព៖ Sanook