សញ្ញាទាំង ៧ នេះ បង្ហាញថាអាគុយឡានរបស់អ្នក កំពុងអស់ប្រសិទ្ធភាពហើយ!
អ្នកបើកបររថយន្តត្រូវចេះសម្គាល់មើលសញ្ជាប្រមានមួយចំនួន ដែលបង្ហាញថាអាគុយរថយន្តរបស់អ្នកកំពុងតែអស់ប្រសិទ្ធភាព ។ សញ្ញាប្រមានចំបងបំផុតគឺ សញ្ញា “Check Engine” តែម្តង ។ ដើម្បីជៀសវាងការខូតរថយន្តពាក់កណ្តាលផ្លូវ អ្នកត្រូវចេះសម្គាល់មើលសញ្ញាប្រមានទាំងនេះ ៖
១) ម៉ាស៊ីនឆេះយឺតពេលបញ្ឆេះ
បន្ទាប់ពីប្រើយូរ សមាភាគនៅក្នុងអាគុយរបស់អ្នកនឹងសឹក ហើយមិនសូវមានប្រសិទ្ធិភាពឡើយ ។ ជាលទ្ធផល អាគុយនឹងប្រើពេលយូរជាងមុនដើម្បីសាកនៅពេលបញ្ឆេះរថយន្ត ។
២) ភ្លើងខ្សោយ
អាគុយ ផ្តល់ថាមពលដល់ប្រព័ន្ធអេឡិចត្រូនិចទាំងអស់នៅក្នុងរថយន្តរបស់អ្នក ។ ប្រសិនបើអាគុយមិនសាកភ្លើង នោះថាមពលប្រព័ន្ធអេឡិចត្រូនិចទាំងអស់នឹងខ្សោយភ្លើងជាមិនខាន ។ មិនតែប៉ុណ្ណោះ ការដោតសាកភ្លើងកាន់តែច្រើន (សាកថ្មទូរសព្ទដៃជាដើម) នឹងធ្វើឱ្យថាមពលអាគុយឆាប់អស់ ។
៣) លោតសញ្ញា Check Engine
នៅពេលលោតសញ្ញា Check Engine មានន័យថា រថយន្តរបស់អ្នកកំពុងជួបបញ្ហាអ្វីមួយ ហើយវាក៏អាចបណ្តាលមកពីអាគុយផងដែរ ។
៤) ក្លិនអាក្រក់
អាគុយខូចអាចបណ្តាលឱ្យធ្លាយហ្គាសចេញមក ។ ប្រសិនបើអ្នកធុំក្លិនអាក្រក់នៅពេលបើកគម្របក្បាលរថយន្ត អ្នកគួរប្តូរអាគុយថ្មីទៅបើចាំបាច់ ។
៥) ក្បាលអាគុយច្រេះ
ក្បាលអាគុយច្រេះអាចនាំឱ្យជួបបញ្ហាខ្សោយភ្លើង និង ពិបាកបញ្ឆេះរថយន្តរបស់អ្នកជាដើម ។
៦) សម្បកអាគុយខុសទ្រុងទ្រាយដើម
ការទទួលរងកម្តៅ និង ភាពត្រជាក់ខ្លាំងអាចបណ្តាលឱ្យសម្បកអាគុយប៉ោង ឬ ប្រេះ ដែលធ្វើឱ្យអាគុយដំណើរការមិនប្រក្រតីឡើយ ។
៧) អាគុយចាស់
អាគុយរថយន្តជាទូទៅអាចប្រើបានចន្លោះពី ៣ ទៅ ៥ ឆ្នាំ ប៉ុន្តែជាការល្អគួរផ្លាស់ប្តូរវារៀងរាល់ពី ២ ទៅ ៣ ឆ្នាំម្តង ៕
ប្រភព ៖ birchwoodcredit