ឡានអគ្គិសនី Lotus Evija កម្លាំងជិត ២០០០ សេះ សាកភ្លើងម្តងជិះបាន ៤០០ គ.ម៉
ក្រុមហ៊ុនរថយន្តរបស់ចក្រភពអង់គ្លេស Lotus បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មីសន្លាងរបស់ខ្លួន មានឈ្មោះថា Evija ដែលមានការរចនាប្លែក គួរឱ្យទាក់ទាញ ។
រថយន្ត Lotus Evija មានកម្លាំងរហូតដល់ទៅ ១ ៩៧៣ សេះ ដោយសារតែវាប្រើម៉ូទ័រអគ្គិសនីចំនួន ៤ ។ Lotus អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣ វិនាទីឡើយ ។
មិនតែប៉ុណ្ណោះ Evija វាល្បឿនអតិបរមា រហូតដល់ទៅ ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ។
Evija មានទម្ងន់ខ្លួនស្រាលត្រឹមតែ ១ ៦៨០ គីឡូក្រាមប៉ុណ្ណោះ ដោយសារតែការប្រើប្រាស់គ្រោងឆ្អឹងដែលផលិតចេញពី Carbon-fiber ។ ចំណែកឯផ្នែកខាងក្នុង វាមានការរចនាកាន់តែទំនើប ហាក់ដូចយានអាវកាស ។
Lotus Evija នឹងត្រូវផលិតត្រឹមតែ ១៣០ គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចន្លោះពី ១,៨ លាន ដល់ ២,៥ លានដុល្លារ ៕
ដោយ ៖ ឡុង
ប្រភព ៖ motor1