Bugatti Chiron បំបែកកំណត់ត្រា រត់ដល់ល្បឿន ៤៩០ គ.ម៉/ម៉ (វីដេអូ)
Bugatti ទើបតែបានបំបែកកំណត់ត្រាកំពូលល្បឿន ដោយប្រើប្រាស់រថយន្តស្ព័រកំពូលល្បឿន Chiron នៅលើផ្លូវ Ehra-Lessien ដែលលោក Andy Wallace ជាអ្នកកាន់ចង្កូត ។
ការបំបែកកំណត់ត្រាថ្មីនេះបានធ្វើឡើងកាលពីថ្ងៃទី ០២ សីហា ២០១៩ ដោយ Bugatti Chiron អាចរត់ដល់ល្បឿន ៣០៤ ម៉ាយ៍ក្នុងមួយម៉ោង (៤៩០ គីឡូម៉ែត្រក្នុងមួយម៉ោង) ។
គួរឱ្យដឹងថា Bugatti បានខិតខំធ្វើការយ៉ាងសម្ងាត់ អស់រយៈពេលជាង ៦ ខែមកហើយ ជាមួយនឹងក្រុមហ៊ុនសម្បកកង់ Michelin និង ក្រុមហ៊ុនផលិតតួរថយន្តអ៊ីតាលី Dallara ដើម្បីជួយឱ្យ Chiron អាចរត់ដល់ល្បឿននេះ ។
កំណត់ត្រាខាងលើធ្វើឱ្យ Chiron យកឈ្នះលើរថយន្ត Koenigsegg Agera RS ដែលអាចរត់ដល់ល្បឿន ២៨៤ ម៉ាយ៍ក្នុងមួយម៉ោង (៤៥៧ គីឡូម៉ែត្រក្នុងមួយម៉ោង) កាលពីឆ្នាំ ២០១៧ ។
រថយន្ត Bugatti Chiron ប្រើម៉ាស៊ីនសាំងចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង ដែលគេបានអាប់ដេតវាពីកម្លាំង ១ ៤៧៩ សេះ ទៅ ១ ៥៧៨ សេះ ប៉ុន្តែប្រអប់លេខ និង ប្រព័ន្ធប៉ុងពីរ AWD គឺដូចដើមដដែល ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ Carscoops