Lamborghini ចេញឡាន Hybrid ដំបូងបង្អស់ តែមិនយឺតដូចអា Prius ឡើយ!
ក្រុមហ៊ុន Lamborghini បានបញ្ចេញរថយន្ត Hybrid ដំបូងបង្អស់របស់ខ្លួន ហៅថា Sian ដែលមានន័យថា “ផ្ទេកបន្ទោរ” នៅក្នុងគ្រាមភាសារបស់តំបន់ Emilia-Romagna នៃប្រទេសអ៊ីតាលី ។
រថយន្ត Hybrid Supercar ដំបូងបង្អស់របស់ក្រុមហ៊ុនអ៊ីតាលីខាងលើនេះ ប្រើម៉ាស៊ីនចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Hybird កម្លាំង ៤៨ វ៉ុល ដែលបង្កើតកម្លាំងបានសរុប ៨១៩ សេះ ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ដូចដែលយើងបានឃើញ Lamborghini Sian ទទួលបានការរចនាបែបអនាគតកាល ដែលបំផុសគំនិតតាម រថយន្តគំរូ Lamborghini Terzo Millennio ជាមួយនឹងចង្កៀងមុខរាងអង្សរ Y និង រូបរាងដ៏កាច ។
សូមបញ្ជាក់ថា Lamborghini Sian នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៦៣ គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃរហូតដល់ទៅ ៣,៦ លានដុល្លារ ៕
ប្រភព ៖ Carbuzz