Facebook ចេញក្បួនញ៉ែថ្មី អ្នក Single អាជីពមានសង្ឃឹមវិញហើយ
Facebook ទើបតែបានប្រកាសចេញនូវសេវាកម្មថ្មីមួយ សម្រាប់ឱ្យអ្នកប្រើប្រាស់មានឱកាស Date គ្នាកាន់តែខ្ពស់ ។
សេវាកម្មថ្មីនោះត្រូវបានឱ្យឈ្មោះថា Facebook Dating ដែលវាមាននៅក្នុងកម្មវិធី Facebook ផ្ទាល់ ប៉ុន្តែតម្រូវឱ្យអ្នកប្រើប្រាស់បង្កើត Profile ថ្មីដាច់ដោយឡែកមួយទៀត ។ បន្ទាប់មកវានឹងផ្គូរផ្គងអ្នកប្រើប្រាស់ ដោយផ្អែកលើទីតាំង , ចំណង់ចំណូលចិត្ត , កម្មវិធិដែលបានចូលរួម , ក្រុម និង កត្តាផ្សេងទៀត ។
ជាមួយគ្នានេះ Facebook Dating ក៏នឹងបញ្ចូលគ្នាជាមួយគណនី Instagram ហើយផ្តល់នូវមុខងារមួយហៅថា Secret Crush ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រមូលផ្តុំមិត្តភ័ក្តិ ឬ Crush ដែលពួកគេចូលចិត្ត ដើម្បីផ្គូរផ្គងពួកគេតែម្តង ។
មិនតែប៉ុណ្ណោះ Facebook ក៏បានបន្ថែមមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែក គម្រោង និង ទីតាំង ទៅកាន់មិត្តភ័ក្តិដែលពួកគេជ្រើសរើស នៅពេលណាត់គ្នាម្តងៗ ។ យ៉ាងណាមិញ អ្នកប្រើប្រាស់ក៏អាចលាក់ព័ត៌មានលើ Profile ខ្លួនឯងពីអ្នកដទៃទៀត (Friends of Friends) ដើម្បីជៀសវាងការបង្ហាញព័ត៌មានផ្សេងៗផងដែរ ៕
ប្រភព ៖ theguardian