Nissan ចេញ SUV ប្រើអគ្គិសនីថ្មី រូបរាងប្លែកខ្លាំង សាកភ្លើងម្តងបើកបាន ៤៨០ គ.ម៉
Nissan កំពុងផលិតរថយន្តអគ្គិសនីម៉ូដែលទី ២ របស់ខ្លួន ស្របពេលដែលរថយន្ត SUV ខ្នាតតូចកំពុងពេញនិយមខ្លាំង ។
ជាការពិតណាស់ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ បានលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Leaf EV រួចទៅហើយ ប៉ុន្តែវាត្រូវការផលិតផលថ្មីដែលអាចបើកបរបានចម្ងាយឆ្ងាយ និង កម្លាំងខ្លាំងជាងមុន ក៏ដូចជា បច្ចេកវិទ្យាកាន់តែប្រសើរ ដើម្បីប្រកួតក្នុងទីផ្សាររថយន្តអគ្គិសនី ។
រថយន្ត SUV ខ្នាតតូចប្រើអគ្គិសនីថ្មីរបស់ Nissan ម៉ូដែល IM-x ដែលគេរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២១ គឺជារថយន្តអគ្គិសនីមួយក្នុងចំណោម ៨ ដែល Nissan កំពុងគ្រោងបញ្ចេញនៅប៉ុន្មានឆ្នាំខាងមុខទៀត ។
យ៉ាងណាមិញ Nissan IM-x បំពាក់កញ្ចប់អាគុយកម្លាំង ៧៥ ទៅ ៨៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ហើយអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រប្រើពេលមិនដល់ ៥ វិនាទីឡើយ ។ SUV មិនប្រើសាំងមួយនេះ ទំនងនឹងទទួលបានបច្ចេកវិទ្យាជំនួយការបើកបរ ProPilot 2.0 ផងដែរ ៕
ប្រភព ៖ Carscoops