ស្មាតហ្វូនបត់អេក្រង់ Huawei Mate X អាចចេញនៅខែក្រោយ ហើយប្រើឈីបជំនាន់ចុងក្រោយបង្អស់
ឥឡូវនេះ Samsung បានបញ្ចេញលក់ស្មាតហ្វូនបត់អេក្រង់ដំបូងបង្អស់របស់ខ្លួនឡើងវិញម្តងទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងដាក់លក់នៅលើទីផ្សារដទៃទៀតនៅពេលក្រោយ ។
ជាមួយគ្នានេះដែរ Huawei ក៏មិននៅស្ងៀមដែរ ដោយលោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Hauwei បានប្រាប់ឱ្យដឹងថា ស្មាតហ្វូនបត់អេក្រង់ Mate X អាចនឹងចេញលក់យ៉ាងឆាប់នៅខែក្រោយនេះ ឬយូរបំផុតនៅខែវិច្ឆិកា ។
គួររំលឹកឱ្យដឹងថា Huawei ធ្លាប់ចង់ចេញលក់ Mate X កាលពីខែសីហា ប៉ុន្តែបានពន្យាពេលវិញ ។ ប៉ុន្តែរបាយការណ៍ចុងក្រោយ បានបង្ហាញថា Mate X អាចនឹងបំពាក់ឈីបជំនាន់ចុងក្រោយបង្អស់ Kirin 990 នៅពេលចេញលក់ជាផ្លូវការ ៕
ប្រភព ៖ gsmarena