Google Pixel 4 ទំនងបំពាក់កាមេរ៉ា មានមុខងារ 8x Zoom និង Motion Mode
Google Pixel 4 ទំនងអាចនឹងចេញលក់នៅខែក្រោយ ដោយពាក្យចចាមអារ៉ាមជាច្រើនអះអាងថា វាប្រើកាមេរ៉ាភ្លោះទំហំ 12MP និង 16MP Telephoto ។ មិនតែប៉ុណ្ណោះ កាមេរ៉ារបស់ Pixel 4 ទំនងបំពាក់មុខងារថ្មីមួយទៀតហៅថា “Motion Mode” ។
Motion Mode នឹងអនុញ្ញាតឱ្យអ្នកថតរូបភាព កីឡា (Sport) និង សកម្មភាព (Action) ដោយធ្វើឱ្យ Subject ច្បាស់ និង ផ្ទៃខាងក្រោយស្រអាប់ (Blur) ។ លើសពីនេះទៅទៀត Pixel 4 នឹងអាប់ដេតមុខងារ Night Sight ឱ្យកាន់តែប្រសើរ ជាមួយនឹងល្បឿនចាប់យករូបភាពកាន់តែលឿនជាងមុន ។
អ្វីដែលរឹតតែពិសេស ពាក្យចចាមអារ៉ាមអះអាងថា Google នឹងធ្វើឱ្យ Pixel 4 អាចមានសមត្ថភាពអាចថតផ្កាយ (Milky Way) ព្រមទាំងមុខងារ 8x Zoom ទៀតផង ។ យ៉ាងណាមិញ បើតាមរូបភាពបង្ហោះលើបណ្តាញសង្គម Weibo បញ្ជាក់ឱ្យឃើញថា Pixel 4 នឹងប្រើ RAM ទំហំ 6GB ផងដែរ ៕
ប្រភព ៖ gsmarena