Concept 4 គំរូឡានអនាគតរបស់ BMW ច្រមុះធំប្លែក
BMW បានដាក់តាំងបង្ហាញគំរូរថយន្តសម្រាប់អនាគត Concept 4 នៅក្នុងកម្មវិធី Frankfurt Motor Show ប្រចាំឆ្នាំ ២០១៩ នៅប្រទេសអាល្លឺម៉ង់ ។
ខុសពីម៉ូដែល X5, X7 និង 7 Series គំរូរថយន្ត Concept 4 បានបំពាក់ប៉ាណាមុខដ៏ធំលាតស្ទើរពេញផ្នែកខាងមុខតែម្តង ។ ផ្ទុយទៅវិញ ការរចនាបែបនេះ បានធ្វើឱ្យចង្កៀងមុខដ៏ស្លីមរបស់វារឹតតែទាក់ទាញ ។ ដោយឡែក ផ្នែកខាងក្រោយរបស់វាវិញ ស្រដៀងទៅនឹងម៉ូដែល 8 Series ដែលទើបចេញថ្មីៗក្នុងឆ្នាំ ២០១៩ នេះដែរ ។
ទោះជាយ៉ាងណា BMW មិនទាន់បានបញ្ចេញព័ត៌មានអំពីម៉ាស៊ីនរបស់ Concept 4 ឡើយ ប៉ុន្តែអះអាងថា វាជារូបរាងថ្ងៃអនាគតសម្រាប់ម៉ូដែល 4 Series Coupe, 4 Series Convertible និង 4 Series Gran Coupe ៕
ប្រភព ៖ bangkokpost