ចាប់ហែក iPhone 11 Pro Max មើល ឃើញបំពាក់ថ្ម 4000mAh
Apple ទើបតែបានបញ្ចេញកំពូលស្មាតហ្វូនប្រចាំត្រកូលរបស់ខ្លួន គឺ iPhone 11 Pro Max កាលពីប៉ុន្មានថ្ងៃមុន ហើយឥឡូវនេះមានគេចាប់ហែកមើលគ្រឿងក្នុងវាបាត់ទៅហើយ ។
អ្វីដែលភ្ញាក់ផ្អើលនោះ គេបានឃើញកញ្ចប់ថ្មទំហំ 3,969mAh ដែលដូចនឹងតួលេខរបស់ TENAA អីចឹង ។ ជាមួយគ្នានេះ ថ្មនោះមានភាពប្រសើរជាងថ្មលើ iPhone XS Max រហូតដល់ទៅ ២៥% ឯណោះ ។
យ៉ាងណាមិញ TENNA ក៏បានអះអាងបន្ថែមថា iPhone 11 Pro Max ប្រើ RAM ទំហំត្រឹម 4GB ប៉ុណ្ណោះ ៕
ប្រភព ៖ gsmarena