កប់! Xiaomi Mi 9 Pro ថ្មី ប្រើឈីប Snapdragon 855+ និង ឆ្នាំងសាក 45W
Xiaomi ទើបតែបានបង្ហាញស្មាតហ្វូនត្រកូល Mi 9 Pro ជាផ្លូវការ ដែលបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់ ហើយអាចសាកថ្មល្បឿនកាន់តែលឿនថែមទៀតផង ។
Mi 9 Pro ប្រើបន្ទះឈីប Snapdragon 855+ ហើយ RAM រហូតដល់ទៅ 12GB ឯណោះ ។ វាប្រើបន្ទះអេក្រង់ OLED ទំហំ ៦,៣ អ៊ីង ជាមួយមុខងារស្កេនម្រាមដៃលើអេក្រង់ និង កាមេរ៉ា ៣ គ្រាប់ខាងក្រោយ ។
Mi 9 Pro បំពាក់ថ្មថាមពល 4,000mAh ដែលអាចសាកថ្មរហូតដល់ទៅកម្លាំង 45W ហើយអាចសាកថ្មឥតខ្សែបានដល់ 30W និង ផ្ទេរថ្មទៅស្មាតហ្វូនដទៃដល់ 10W ទៀតផង ។ ស្មាតហ្វូននេះក៏បានអាប់ដេតឧបករណ៍បំពងសំឡេងថ្មី ដែលអាចបន្លឺឡើងខ្លាំង និង ច្បាស់ជាងស៊េរីមុនៗផងដែរ ។
សូមបញ្ជាក់ថា Mi 9 Pro បានដាក់លក់នៅប្រទេសចិន តម្លៃចន្លោះពី ៥២០ ដល់ ៦០៥ ដុល្លារ ដោយក្នុងនោះរួមមានដូចជាម៉ូដែល 8/125GB , 8/256 GB , 12/256 GB និង 12/512 GB ។ Mi 9 Pro ក៏មានម៉ូដែល 5G ដែរ ហើយនឹងមានលក់ចាប់ពីថ្ងៃទី ៣១ ខែ ធ្នូ ខាងមុខ ៕
ប្រភព ៖ gsmarena