MG HS ឆ្នាំ ២០១៩ ថ្មីសន្លាង ចេញលក់នៅថៃ តម្លៃតែ ៣ ម៉ឺនដុល្លារ
ក្រុមហ៊ុន MG Cars Thailand បានបញ្ចេញរថយន្ត SUV ខ្នាតតូចថ្មីសន្លាងម៉ូដែល HS នៅលើទីផ្សារប្រទេសថៃ ដើម្បីប្រជែងជាមួយ Honda CR-V និង Mazda CX-5 ជាដើម ។
MG HS ត្រូវបានផលិតឡើងដើម្បីជំនួសឱ្យម៉ូដែល MG GS ដែលមានអាយុទើប ៣ ឆ្នាំប៉ុណ្ណោះ ហើយមានរូបរាងតូចជាងបន្តិច ។ HS មានប្រវែង ២,៧ ម៉ែត្រ វែងជាង GS សរុប ១១០ មីល្លីម៉ែត្រ ។
មិនខុសពី GS រថយន្ត HS ថ្មីមានតម្លៃថោកជាងគូប្រជែង ដោយចាប់ពី ៩១៩ ០០០ បាត (៣០ ០០០ ដុល្លារ) សម្រាប់ម៉ូដែល C , ១,០១ លានបាត (៣៣ ០០០ ដុល្លារ) សម្រាប់ម៉ូដែល D និង ១,១១ លានបាត (៣៦ ០០០ ដុល្លារ) សម្រាប់ម៉ូដែល X ។
សូមបញ្ជាក់ថា MG HS ប្រើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៦២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយ វិលកង់មុខ ៕
ប្រភព ៖ bangkokpost