Honda Scoopy-i ឆ្នាំ ២០២០ ចេញហើយ រចនាថ្មីកាន់តែប្លែក!
ម៉ូតូ Honda Scoopy-i ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយមាន ៣ ម៉ូដែលផ្សេងគ្នា ដូចជា Club12 , Prestige និង Urban Team ។
Scoopy-i ថ្មីនេះទទួលបានការរចនាកាន់តែស្អាត និង ទាក់ទាញ ដោយម៉ូដែល Club12 ប្រើយ៉ាន់ទំហំ ១២ អ៊ីង , Prestige ប្រើយ៉ាន់ទំហំ ១៤ អ៊ីង និង Urban Team មានច្រើនជម្រើសពណ៌ និង រចនាបែបសប្បាយៗសម្រាប់យុវវ័យ ។
ម៉ូតូ Scoopy-i ឆ្នាំ ២០២០ នេះបានបំពាក់លក្ខណៈពិសេសៗមកជាច្រើន ដូចជា រន្ធដោតសាកថ្មទូរស័ព្ទ និង ក្លុបក្រោមកែបធំអាចដាក់មួយសុវត្ថិភាពបានទៀតផង ។ វានៅតែប្រើម៉ាស៊ីន ១១០ សេសេ ប្រភេទ eSP និង ប្រព័ន្ធប៊ិចសាំង PGM-Fi ជាមួយមុខងារ Idling Stop System ផងដែរ ។ ម៉ូតូនេះ ១ លីត្រជិះបានចម្ងាយផ្លូវ ៦២,៥ គីឡូម៉ែត្រ ។
វានឹងចេញលក់នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ជាមួយតម្លៃ ៥១ ៧០០ បាត (១ ៦៨០ ដុល្លារ) សម្រាប់ម៉ូដែល Club12 , ៤៨ ៦០០ បាត (១ ៥៨០ ដុល្លារ) សម្រាប់ម៉ូដែល Prestige និង ៤៨ ១០០ បាត (១ ៥៧០ ដុល្លារ) សម្រាប់ម៉ូដែល Urban Team ៕
ប្រភព ៖ greatbiker