Honda Accord Hybrid ឆ្នាំ ២០២០ ជិះ ១០០ គ.ម៉ ស៊ីសាំងមិនដល់ ៥ លីត្រ
Honda បានបញ្ចេញព័ត៌មានលម្អិត និង តម្លៃនៃរថយន្ត Accord Hybrid ស៊េរីឆ្នាំ ២០២០ របស់ខ្លួន ដែលនឹងត្រៀមចេញលក់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ ។
Honda Accord ប្រើម៉ាស៊ីន Hybrid ស៊េរីឆ្នាំ ២០២០ មានតម្លៃចាប់ពី ២៦ ៤០០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ហើយអាចឡើងដល់ ៣៦ ០៧០ ដុល្លារសម្រាប់ម៉ូដែល Hybrid Touring ។ តម្លៃប៉ុណ្ណោះបានធ្វើឱ្យ Accord Hybrid ឆ្នាំ ២០២០ ក្លាយជារថយន្ត Sedan ប្រើម៉ាស៊ីន Hybrid ដែលមានតម្លៃថោកបំផុតនៅអាមេរិក ។
វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ប្រភេទ i-VTEC ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ ដែលបង្កើតកម្លាំងបានសរុប ២១២ សេះ ។
Honda អះអាងថា Accord Hybrid ស៊េរីថ្មីគ្រប់ម៉ូដែលនឹងបំពាក់បច្ចេកវិទ្យា Honda Sensing Suite មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Collision Mitigation Braking with Pedestrian Detection, Lane Keeping Assist, Adaptive Cruise Control with Low-Speed Follow និង Traffic Sign Recognition ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៩ លីត្រសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ៕
ប្រភព ៖ Carscoops