Honda Sonic 150R ឆ្នាំ ២០២០ បង្ហាញខ្លួនផ្លូវការ តម្លៃតែជាង ១ ពាន់ដុល្លារ
Honda បានបញ្ចេញម៉ូតូ Honda Sonic 150R ស៊េរីឆ្នាំ ២០២០ ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបន្ថែមពណ៌ថ្មី លើតួខ្លួនតូចច្រឡឹងបែបស្ព័រ ហើយមើលទៅកាច ។
Sonic 150R ប្រើម៉ាស៊ីន DOHC ចំណុះ ១៥០ សេសេ ជាមួយចង្កឹះលេខ ៦ វគ្គ ផ្តោតខ្លាំងលើការស្ទុះចេញដំបូង និង ល្បឿនពាក់កណ្តាល ។
ដោយសារតែតួខ្លួនវាមានទម្ងន់ស្រាល Sonic 150R ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសការជិះក្នុងក្រុង ។ វាថែមទាំងបំពាក់ចង្កៀងមុខ LED និង ស្តុបក្រោយបែបស្រួចទាក់ទាញ ព្រមទាំងកុងទ័រប្រភេទឌីជីថលទៀតផង ។
ម៉ូតូ Honda Sonic 150R ស៊េរីឆ្នាំ ២០២០ មានជម្រើស ៤ ពណ៌ ជាមួយនឹងតម្លៃខ្ទង់ ១ ៦០០ ដុល្លារនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ខណៈបច្ចុប្បន្នវាមានលក់តែនៅក្នុងប្រទេសនេះប៉ុណ្ណោះ ៕
ប្រភព ៖ greatbiker