Toyota បង្អួតរាង RAV4 ប្រើម៉ាស៊ីនកូនកាត់ Plug-In Hybrid សម្រាប់ឆ្នាំ ២០២១
Toyota បានបញ្ចេញរូបភាពជាលើកដំបូងបង្អស់នៃរថយន្ត RAV4 Plug-in Hybrid ស៊េរីឆ្នាំ ២០២១ ដែលនឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធី Los Angeles Auto Show នៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ ។
ទោះជាយ៉ាងណា ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះមិនបាននិយាយអ្វីច្រើនពីវាឡើយ តែបញ្ជាក់ថា វាជា RAV4 មានកម្លាំងខ្លាំងបំផុត ។ បើក្រឡេងទៅមើលរូបរាងរបស់វាវិញ នៅតែមានភាពស្រដៀងទៅនឹង RAV4 ធម្មតា ក៏ដូចជា RAV4 Hybrid ដែរ ។
យ៉ាងណាមិញ គេរំពឹងថា RAV4 Plug-in Hybrid នោះនឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដូច RAV4 Hybrid ដែរ តែបន្ថែមម៉ូទ័រអគ្គិសនីមួយ និង កញ្ចប់អាគុយមួយទៀត ដែលបង្កើតកម្លាំងបានសរុប ២០៣ សេះ ។ មិនតែប៉ុណ្ណោះ អាគុយនោះនឹងអាចឱ្យវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ចម្ងាយប្រហែល ៥០ គីឡូម៉ែត្ររាល់ពេលសាកពេញម្តង ៕
ប្រភព ៖ Carscoops