កប់បាត់! Oppo Reno Ace កាមេរ៉ាក្រោយ ៤ គ្រាប់, ឈីប SD 855+ និង ឆ្នាំងសាក 65W
Oppo បានប្រកាសចេញនូវស្មាតហ្វូនត្រកូល Reno ថ្មី គឺ Reno Ace ដែលបំពាក់លក្ខណៈពិសេសកម្រិត Flagship ដូចជា អេក្រង់ 90Hz , បន្ទះឈីប Snapdragon 855+ និង កាមេរ៉ា ៤ គ្រាប់ជាដើម ។ មិនតែប៉ុណ្ណោះ Oppo ក៏បានបង្ហាញបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត SuperVOOC 2.0 ផងដែរ ។
Reno Ace មានថាមពលថ្ម 4,000mAh អាចសាកថ្មមួយពេលប្រើពេលត្រឹម ៣០ នាទីប៉ុណ្ណោះ តាមរយៈឆ្នាំងសាកកម្លាំង 65W ។ វាប្រើអេក្រង់ទំហំ ៦,៥ អ៊ីង FHD+ AMOLED ជាមួយកម្រិត 20:9 Aspect Ratio និង 90 Hz Refresh Rate ។ ឯផ្នែកខាងមុខវិញ វាប្រើកាមេរ៉ាដំណក់ទឹក ទំហំ 16MP , មុខងារស្កេនម្រាមដៃលើអេក្រង់ និង រន្ធ Speaker ពីរ ។
ដោយឡែក ផ្នែកខាងក្រោយរបស់វាបានបំពាក់កាមេរ៉ាគោល ទំហំ 48MP Sony IMX586 , កាមេរ៉ា Telephoto ទំហំ 13MP ជាមួយមុខងារ 5x Hybrid Zoom , កាមេរ៉ា Ultrawide ទំហំ 8MP និង Monochrome Sensor ទំហំ 2MP ។
Reno Ace បំពាក់បន្ទះឈីប Snapdragon 855+ ជាមួយ RAM ទំហំ 12GB និង ទំហំផ្ទុក 256GB ប្រភេទ UFS 3.0 ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ ColorOS 6.1 លើ Android 10 ។ វានៅតែរក្សារន្ធដោតកាស 3.5mm ដដែល ។
វាមាន ២ ពណ៌ គឺ ពណ៌ស្វាយ (Psychedelic Purple) និង ពណ៌ខៀវ (Starry Blue) ហើយមានតម្លៃខ្ទង់ ៤២០ ដុល្លារលើទីផ្សារប្រទេសចិន សម្រាប់ម៉ូដែល 8/128GB , ៤៥០ ដុល្លារសម្រាប់ម៉ូដែល 8/256GB និង ៥៣០ ដុល្លារសម្រាប់ម៉ូដែល 12/256GB ៕
ប្រភព ៖ gsmarena