Apple ចេញកាស Beats Solo Pro ថ្មី មានមុខងារកាត់សំឡេងរំខាន ប្រើបានដល់ទៅ ៤០ ម៉ោង
Apple បានប្រកាសចេញនូវកាសក្តោបត្រចៀកថ្មី Beats Solo Pro ដែលបំពាក់មុខងារ Active Noise-Canceling និង សាកថ្មតាមខ្សែ Lightning ព្រមទាំងបច្ចេកវិទ្យា Pure Adaptive Noise Canceling (Pure ANC) ទៀតផង ។
មិនខុសពីកាស Solo3 Wireless និង Studio3 Wireless ឡើយ កាស Beats Solo Pro ថ្មីអាចបត់បាន ប៉ុន្តែមិនអាចបត់ឱ្យរាបស្មើបានឡើយ ។ វាបំពាក់បន្ទះឈីប H1 របស់ Apple ដែលជួយឱ្យមុខងារ Wireless របស់វាដើរលឿន និង ថេរ ហើយអាចប្រើទាំងជាមួយឧបករណ៍ iOS និង Android បានផងដែរ ។
Apple អះអាងថា Beats Solo Pro អាចប្រើបានដល់ទៅ ៤០ ម៉ោង បើបិទមុខងារ Pure ANC ឬ Transparency ហើយបើបើកមុខងារទាំងនេះ វានៅតែអាចប្រើបានដល់ ២២ ម៉ោងឯណោះ ។ លើសពីនេះទៅទៀត កាសនេះអាចប្រើបាន ៣ ម៉ោង គ្រាន់តែសាកថ្មរយៈពេល ១០ នាទីតាមខ្សែ Lightning ប៉ុណ្ណោះ ។
Beats Solo Pro មានរហូតដល់ទៅ ៧ ពណ៌ ជាមួយតម្លៃមិនដល់ ៣០០ ដុល្លារឡើយ ហើយនឹងចេញលក់នៅថ្ងៃទី ៣០ ខែតុលា នេះ ៕
ប្រភព ៖ phonearena