Toyota Yaris ឆ្នាំ២០២០ បង្ហាញខ្លួនផ្លូវការ ជាមួយការដូររូបរាងថ្មីទាំងស្រុង
Toyota បានប្រកាសចេញនូវរថយន្តខ្នាតតូច Yaris ជំនាន់ទី ៤ ជាផ្លូវការ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងតែម្តង ។
ឥឡូវនេះ វាប្រើគ្រោងឆ្អឹងថ្មីហៅថា GA-B ដែលផលិតឡើងលើគ្រោងឆ្អឹង TNGA របស់ Toyota ដែលជួយឱ្យរថយន្តប្រភេទ Hatchback នេះ មានតួខ្លួនរឹងមាំជាងមុន ៣០% ហើយស្រាលជាងមុន ៥០ គីឡូក្រាមទៀតផង ។
រថយន្ត Toyota Yaris ឆ្នាំ ២០២០ នេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ដែលផលិតដោយក្រុមហ៊ុន Daihatsu និង ចំណុះ ១,៥ លីត្រ Hybrid ទំហំ ៣ ស៊ីឡាំង ដែលផលិតឡើងថ្មី ដោយក្រុមហ៊ុន Toyota ។
Yaris ថ្មី ក៏បានបំពាក់បច្ចេកវិទ្យា Toyota Safety Sense មកតាមស្តង់ដារដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា Full Speed-Range Intelligent Adaptive Cruise Control និង Lane Trace Assist System ជាដើម ៕
ប្រភព ៖ bangkokpost