ស្មាតហ្វូន Samsung បង្កប់កាមេរ៉ា Selfie ក្រោមអេក្រង់ អាចចេញនៅឆ្នាំក្រោយ
យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Samsung ដើម្បីនាំយកនូវបច្ចេកវិទ្យាកាមេរ៉ា Selfie បង្កប់ក្រោមអេក្រង់កំពុងចេញផ្លែផ្កាហើយ ខណៈក្រុមហ៊ុននេះនឹងចាប់ផ្តើមផលិតវាយ៉ាងលឿនបំផុតត្រឹមខែនេះ ។
ប្រសិនបើអ្វីៗដំណើរការរលូនតាមគម្រោង នោះ Samsung អាចនឹងផលិតស្មាតហ្វូនបង្កប់កាមេរ៉ាមុខក្រោមអេក្រង់ ៣០ ០០០ គ្រឿងក្នុងមួយខែ ចាប់ពីឆ្នាំក្រោយទៅ ។ ទោះបីជាយ៉ាងណា បច្ចេកវិទ្យាថ្មីនេះទំនងនឹងមិនបំពាកលើ Galaxy S11 ឡើយ ប៉ុន្តែអាចជា Galaxy Fold ជំនាន់ក្រោយ ។
យ៉ាងណាមិញ Samsung កំពុងតែប្រឈមនឹងផ្នែកបច្ចេកវិទ្យាមួយចំនួននៅឡើយ ។ ជាក់ស្តែង កញ្ចក់ OLED ដែលត្រូវប្រើប្រាស់ ថ្វីបើវាថ្លា ប៉ុន្តែនៅតែអាចធ្វើឱ្យបាត់ពន្លឺនៅក្នុងសេនស័រ បណ្តាលឱ្យខូចគុណភាពរូបភាពដដែល ៕
ប្រភព ៖ gsmarena