អេមហួស! គំរូឡាន Lexus LF-1 Limitless លេចមុខនៅវៀតណាម
គំរូរថយន្ត Lexus LF-1 Limitless បានលេចមុខនៅកម្មវិធី Vietnam Motor Show 2019 ក្នុងប្រទេសវៀតណាម ដើម្បីត្រៀមខ្លួនបង្អួតរូបរាង នៅថ្ងៃនេះ ។
Lexus LF-1 Limitless នេះ មានការរចនាបែបរថយន្តអនាគត ដោយគួបផ្សំរូបរាងរវាង SUV និង Coupe ខណៈការរចនាក៏បានបំផុសគំនិតដោយ ដាវសាំម៉ូរៃជប៉ុនផងដែរ ។ វាមានប្រវែង ៥ ម៉ែត្រ , ទទឹង ១,៩ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រ ។
ដោយឡែក ផ្នែកខាងក្នុងរបស់វាមានសភាពប្រណីត និង ទំនើប ហើយធំទូលាយសម្រាប់អ្នកដំណើរ ។ Lexus អះអាងថា វាមានបច្ចេកវិទ្យាទំនើបៗសម្រាប់ថ្ងៃអនាគត ដូចជា ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ , ផែនទី 4D និង ប្រព័ន្ធបង្ហាញព័ត៌មាន-កម្សាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ជាដើម ។
ថ្វីបើមិនទាន់មានព័ត៌មានលម្អិតអំពីរថយន្ត LF-1 Limitless ខាងលើ ប៉ុន្តែ Lexus អាចនឹងបំពាក់ម៉ាស៊ីនជាច្រើនប្រភេទលើវា ដូចជា Hybrid, Plug-in Hybrid ឬ អគ្គិសនីសុទ្ធ ៕
ប្រភព ៖ zing