Mitsubishi ចេញគំរូឡាន SUV ប្រើអគ្គិសនី សម្រាប់បើក Off-road
Mitsubishi បានបង្ហាញគំរូរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនី មានឈ្មោះថា Mi-Tech នៅក្នុងកម្មវិធី 2019 Tokyo Motor Show ។
គំរូរថយន្ត Mitsubishi Mi-Tech មានការរចនាបែបអត់ទ្វារ និង ដំបូល ស្រដៀងរថយន្ត Jeep Wrangler ដែរ ហើយមានកន្លែងអង្គុយតែ ២ ប៉ុណ្ណោះ ។
Mitsubishi អះអាងថា រថយន្តតួខ្ពស់នេះត្រូវបានផលិតឡើងយ៉ាងពិសេស សម្រាប់អ្នកស្រឡាញ់ការបើកបរផ្លូវលំបាក (Off-road) ព្រោះវាមានសមត្ថភាពដ៏អស្ចារ្យ ចំពោះស្ថានភាពផ្លូវបែបនេះ ។
ទោះបីជាយ៉ាងណា Mitsubishi មិនទាន់បានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពី Mi-Tech នេះឡើយ ៕
ប្រភព ៖ Carbuzz