realme X2 Pro Master Edition បានឈ្នះពានរង្វាន់ Red Dot Design ការរចនាម៉ូដទាន់សម័យទទួលបានការទទួលស្គាល់ជាសកល
ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០-លទ្ធផលនៃពានរង្វាន់ Red Dot Design ឆ្នាំ២០២០ ដែលត្រូវបានគេចាត់ទុកថាជា“ អូស្ការ” នៅក្នុងវិស័យរចនាត្រូវបានចេញផ្សាយជាផ្លូវការ។ realme X2 Pro ជាស្មាតហ្វូនលំដាប់កំពូលក្នុងត្រកូលrealme ដែលជាយីហោមានកេរ្តិ៍ឈ្មោះល្បីល្បាញរីកដុះដាលលឿនជាងគេបំផុតនៅលើពិភពលោក បានក្លាយជាអ្នកឈ្នះពានរង្វាន់ Red Dot Design: រចនាផលិតផលក្នុងឆ្នាំ២០២០ ។ នេះគឺជាលើកទីមួយហើយដែលrealmeឈ្នះពានរង្វាន់ Red Dot Design។
ពានរង្វាន់ The Red Dot Design បង្កើតឡើងដោយក្រុមប្រឹក្សារចនាម៉ូដអាល្លឺម៉ង់គឺជាពានរង្វាន់ខាងវិស័យរចនាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលមានប្រវត្តិជាង៦០ឆ្នាំ។ លើសពីនេះទៅទៀត វាក៏ជាផ្នែកមួយនៃការប្រកួតប្រជែងទ្រង់ទ្រាយធំ មានឥទ្ធិពលបំផុត និងត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃការរចនាដែលមានគុណភាពខ្ពស់ ហើយការដែលឈ្នះពានរង្វាន់នេះ ត្រូវបានគេចាត់ទុកថាជារឿងមួយដ៏អស្ចារ្យ។។
ចាប់ផ្តើមចេញពីសម្រស់នៃជីវិតដែលជាស្នាដៃដ៏អស្ចារ្យជាមួយនឹងសិល្បៈហត្ថកម្មដ៏ឈានមុខគេ
realme X2 Pro Master Edition ដែលត្រូវបានបង្កើតឡើងដោយrealme និងបុគ្គលមានឈ្មោះដ៏ល្បីលើពិភពលោក ក្នុងវិស័យរចនា Naoto Fukasawa នាំមកនូវបទពិសោធន៍សិល្បៈសោភណ័ភាពយ៉ាងអស្ចារ្យ។
ដើម្បីបង្ហាញពីភាពជាធម្មតា និងភាពស្រស់បំព្រងនៃជីវិត បានអញ្ជើញនាយកផ្នែករចនាដែលរបស់ realme Naoto Fukasawa ដើម្បីណែនាំអំពី realme X2 Pro Master Edition(Red Brick និង Concrete ) ដែលទទួលបានការបំផុស គំនិតពីវាយនភាពនៃសំភារៈសំណង់ទូទៅនៅក្នុងជីវិតរស់នៅ និងត្រូវបានស្រឡាញ់ដោយអ្នកប្រើប្រាស់ជាច្រើន ជាមួយនឹងការរចនាម៉ូដទាន់សម័យ និងការរចនាសិល្បៈហត្ថកម្មដ៏អស្ចារ្យ។
ក្រៅពីនេះទៅទៀត ដើម្បីទទួលបាននូវស្តង់ដារខ្ពស់ពិសេសសម្រាប់កែច្នៃ realmeបានបង្កើតថ្នាំលាប RPដោយផ្ទាល់ និងផ្សំជាមួយបច្ចេកវិទ្យាថ្នាំកូតកញ្ចក់ខ្មុកដែលនាំមុខគេក្នុងឧស្សាហកម្ម។ បន្ទាប់ពីការខាត់ និងការសាកល្បងចំនួន32ដំណាក់កាលមក លទ្ធផលចុងក្រោយគឺទទួលបានអារម្មណ៍ប៉ះដ៏អស្ចារ្យដែលនាំមកនូវភាពទន់ដល់កញ្ចក់។ វាក៏ប្រើបច្ចេកវិទ្យាឡាស៊ែរ PicoSure ដើម្បីឆ្លាក់រូបសញ្ញានៅលើកញ្ចក់ និងចម្លងនៃហត្ថលេខារបស់ Naoto Fukasawa ដោយមានភាពច្បាស់លាស់១០០%-ដែលការការឆ្លាក់ល្អបំផុតមានទទឹងតែ០.០៩ម.ម។ ដូច្នេះព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍បំផុតត្រូវបានបង្ហាញនៅក្នុងហត្ថលេខាដ៏អស្ចារ្យបំផុត។ ជាមួយនឹងសិល្បៈហត្ថកម្ម និងការរចនាដ៏ប៉ិនប្រសប់ ស្នាដៃដ៏អស្ចារ្យនេះបានកើតឡើងដែលត្រូវបានទទួលស្គាល់ដោយពានរង្វាន់ការរចនាកំពូល។
realme Master Edition ជាសញ្ញាសំគាល់សំខាន់នៃវិស័យរចនាស្មាតហ្វូន
realme Master Edition ដែលបង្កើតឡើងដោយ realme និង Naoto Fukasawa បានរួមបញ្ចូលគ្នារវាង“ ការរចនាដោយ មិនដឹងខ្លួន”របស់ Naoto Fukasawa និង“ការរចនាពិតប្រាកដ”របស់ realme ដោយទទូចលើគំនិតនៃការចាប់ ផ្តើមពីព័ត៌មាន លំអិតនៃជីវិតរស់នៅប្រចាំថ្ងៃ ដែលតែងតែផ្តោតលើការតម្រង់ទិសរបស់មនុស្ស ដោយដកចេញនៃភាពមិនចាំបាច់ និងផ្តោតលើការរចនាមុខងារ និងភាពសាមញ្ញជំនួសវិញ។ រាល់ Master Edition បង្កប់នូវភាពស្រស់ស្អាត នៃព័ត៌មាន លម្អិតនៃជីវិត។ វាបានធ្វើជាគំរូល្អសម្រាប់វិស័យនេះ ហើយក៏នឹងជម្រុញអ្នករចនាម៉ូដផ្សេងទៀតឱ្យបង្កើតផលិតផល ល្អៗបន្ថែមទៀត។
ជាមួយនឹង realme X Master Edition (Onion និង Garlic) បានបំផុសគំនិតដោយវាយនភាពនៃសំបកនៃខ្ទឹមបារាំង និងខ្ទឹមស រហូតដល់ realme X2 Pro Master Edition (Red Brick និង Concrete) ហើយបន្ទាប់មកទៅ realme X50 5G Master Edition (Dot និង Line) បំផុសគំនិតដោយចំណុច និងបន្ទាត់។ ធាតុទាំងនេះសុទ្ធតែបង្ហាញពីភាពស្រស់ស្អាតក្នុងជីវិត ។ មានអតិថិជនច្រើនណាស់កំពុងតែឈ្លក់វង្វេងស្មារតីជាមួយនឹង realme Master Editions។ លើសពីនេះទៅទៀត realme X Master Edition ធ្លាប់បានឈ្នះពានរង្វាន់រចនាCMFមាសអន្តរជាតិ(International CMF Design Supreme Gold Award )ពីមុនរួចមកហើយ។
ការស្វែងរក“ការរចនាម៉ូដទាន់សម័យ” ការប្តេជ្ញាចិត្តនៃការឈានទៅរកភាពយុវវ័យ
នៅឆ្នាំ២០២០ realme នឹងដាក់ខ្លួនដើម្បីបង្កើតយីហោបច្ចេកវិទ្យាទាន់សម័យ“Dare to Leap” ដើម្បីភាពទាន់សម័យឈានមុខគេ នាំវប្បធម៌ទាន់សម័យទៅក្នុងវិស័យបច្ចេកវិជ្ជា និងផលិតផលដែលមានទាំង“បច្ចេកវិទ្យាទាន់សម័យ” និង“រចនាម៉ូដទាន់សម័យ”ដល់យុវវ័យនៅលើពិភពលោក។
នាពេលបច្ចុប្បន្ននេះ realmeចាប់ផ្តើមបើកដំណើរការជាផ្លូវការនូវកម្មវិធី “ភាពទាន់សម័យនៃrealme” ដែលអញ្ជើញសិល្បកររចនាម៉ូតនិងអ្នករចនាម៉ូតទាន់សម័យនៅតាមតំបន់នីមួយៗឱ្យរួមគ្នាបង្កើតឧបករណ៍បច្ចេកវិទ្យាបច្ចេកវិទ្យាទាន់សម័យជាមួយគ្នា។ លើសពីនេះទៅទៀត realmeបានបង្កើតស្ទូឌីយោរចនាម៉ូតផ្ទៃក្នុងគឺ realme Studio ដើម្បីប្រមូលផ្ដុំអ្នករចនាកំពូលៗនៅក្នុងវិស័យនេះដើម្បីនាំយកស្មាតហ្វូនដែលទាន់សម័យ និងការកម្សាន្តនិងផលិតផល ជាច្រើនទៀតដល់អតិថិជននិងបង្កើតជីវិតទាន់សម័យដ៏វៃឆ្លាតមួយសម្រាប់យុវវ័យដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យា5Gចុងក្រោយបង្អស់ បច្ចេកវិទ្យាAI ភាបឆ្នៃប្រឌិត និង realme UI ជាមួយនឹងភាពសប្បាយរីករាយឥតព្រំដែន។
realme សង្ឃឹមថានឹងរួមគ្នាបង្កើតអនាគតដ៏ទាន់សម័យជាមួយយុវវ័យក្នុងនាមជា“អ្នកនិយមនូវជីវិតនៃបច្ចេកវិទ្យាទាន់សម័យ” បញ្ចូលគ្នានូវភាពទាន់សម័យ និងបច្ចេកវិទ្យា ហើយអំពាវនាវឱ្យយុវវ័យកែប្រែទម្លាប់ និងដើរទៅមុខជាមួយគ្នា។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.realme.com