ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9
បច្ចុប្បន្នការនិយមដំណើរកម្សាន្តតាមរមណីយដ្ឋាននានា មានការកើនឡើងខ្លាំងពីសំណាក់យុវវ័យ ពួកគេចូលចិត្តដំណើរផ្សងព្រេង ក៏ដូចជាដំណើរកម្សាន្តក្នុងតំបន់ធម្មជាតិ ជាមួយការផ្តិតយកទេសភាពប្លែកៗស្អាត។ ដោយឡែក រមណីយដ្ឋានភ្នំកំពង់ត្រាចដែលមានសម្រស់ស្អាត ត្រូវបានគាស់កកាយដោយ realme 9។ នៅឯជើងភ្នំកំពង់ត្រាច យើងអាចឃើញរូងភ្នំជាច្រើននៅទីនេះ ដូចជា ល្អាងស្ការហនុមាន, គុហាជាងលុកម៉ីន, រូងភ្នំត្រីបាឡែន, រូងភ្នំក្បាលអន្ទុង, ល្អាងឋានព្រះច័ន្ទ និង ល្អាងឋានព្រះអាទិត្យ។ ក្នុងនោះសម្រស់របស់ ល្អាងឋានព្រះច័ន្ទ និង ល្អាងឋានព្រះអាទិត្យ ត្រូវបានគេមើលរំលង តែលើកនេះ ពូដុំហ្វីល បានប្រើ realme 9 ដើម្បីបង្ហាញសម្រស់របស់រូងភ្នំទាំង ២ ទោះបីជាក្នុងរូងភ្នំមានពន្លឺមិនគ្រប់គ្រាន់ក៏ដោយ។
Realme 9 ជាស្មាតហ្វូនលំដាប់មធ្យម តែមានកាមេរ៉ាលំដាប់ខ្ពស់ 108MP HM6 ដំបូងគេបង្អស់ផងដែរ ដែលមានមុខងារពិសេសជាច្រើនបានបំពាក់មកជាមួយ realme 9 ដូចជា ៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។ ហើយនេះ ពូដុំហ្វីល ធ្វើការបង្ហាញក្នុងការប្រើប្រាស់ សម្រាប់ផ្តិតយកសម្រស់នៃ ល្អាងឋានព្រះច័ន្ទ និង ល្អាងឋានព្រះអាទិត្យ។ វាមានដូចជាទីកន្លែងសម្រាប់ថង ពេលថ្ងៃរះ និង ថ្ងៃសៀលពេលដែលពន្លឺជះពីលើប្រឡោះរូងខាងលើ។
ការថតក្រៅរូងភ្នំ គ្រាន់តែប្រើការកំណត់ដោយស្វ័យប្រវត្តិក៏អាចថតរូបបានស្អាត ដូចជាទេសភាពពេលថ្ងៃរះ ជំរាលភ្នំ Landscape ជាដើម។ ចំណែកក្នុងល្អាងឋានព្រះចន្ទ ថ្ងៃរះមាត់ល្អាងខាងកើតចាប់ពីម៉ោង ១០ ព្រឹក ទៅ ២ រសៀល ប្រឡោះ ៣ ក្នុងរូងភ្នំ ពន្លឺព្រះអាទិត្យជះចូល បង្កើតបានជារូបភាពស្រស់ស្អាតចាំងដោយពន្លឺព្រះអាទិត្យ រីឯការថតរូបកាន់តែមានភាពច្នៃប្រឌិតថែមទៀត។
ល្អាងព្រះអាទិត្យវិញ ពន្លឺចាំងជះចូលពីខាងលើជះចូលមកក្រោម ថ្មីត្បិតតែមានពន្លឺមិនគ្រាប់គ្រាប់តែ realme 9 អាចធ្វើបានដោយមុខងារ Pro mode រូបភាពចេញមកពិតជាស្អាតមែន ហើយកាត់គ្រាប់អុចបានច្រើនទៀតផង ដែលធ្វើឲ្យរូបភាពច្បាស់។ មិនថា ក្នុងរូង-In Cave ឬ ក្រៅរូង-Out Cave គ្មានបញ្ហាសម្រាប់ realme 9 ។
សូមទស្សនាវីដេអូដើម្បីដឹងកាន់តែច្បាស់៖
បើនិយាយទៅវា មិនល្អឥតខ្ចោះនោះទេ តែសមត្ថភាពវាលើសតម្លៃខ្លួនរបស់វា ដូចបង ចន សី ក៏បាននិយាយដែរថា “realme 9 តិចតែច្រើន” ដោយគាត់ចង់សំដៅលើ សមត្ថភាពខ្លាំងតែតម្លៃធូរថ្លៃសមរម្យ។
បើចាប់អារម្មណ៍អាចរកជាវបានហើយនៅតាម ហាងលក់ទូរសព្ទទូទាំងប្រទេស realme 9 ដែលមានទំហំផ្ទុក 8GB+128GB តម្លៃ $289 ថែមកាដូ ៖ កាសខ្សែ និង ស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ realme 9 ពិតស័ក្តិសមសម្រាប់យុវវ័យ ក៏ដូចជា និស្សិត ដែលវាអាចជួយបានទាំងការកម្សាន្ត និង ការសិក្សា ដូចដែលយើងបានដឹងពីសមត្ថភាពថតរូប និង កម្លាំងរបស់វា កាន់តែពិសេសវាមានរាង និង ពណ៌ស្អាត។
ត្រឡប់មកវិញ យើងឃើញថាសម្រស់ធម្មជាតិរបស់ភ្នំកំពង់ត្រាចពិតជាស្រស់ស្អាតណាស់ ហើយវាក៏បានធ្វើឱ្យទីតាំងនេះក្លាយជាកន្លែង ដែលមានប្រជាប្រិយភាព និង ទាក់ទាញភ្ញៀវទេសចរផងដែរ។