តើ OPPO Reno10 5G និង Reno10 Pro 5G មានលក្ខណៈដូចគ្នា និង ខុសគ្នាអ្វីខ្លះ?
បើនិយាយពីសាច់ឈាមបងប្អូនបង្កើត ទោះបីជាមុខមាត់ស្រដៀងគ្នា រូបរាងដូចគ្នា តែមនុស្សម្នាក់ៗគឺមិនអាចមានសមត្ថភាពដូចគ្នានោះទេ។ ចំណែកស្មាតហ្វូន OPPO Reno10 Series ទាំងពីរម៉ូឌែលដែល OPPO ត្រៀមនឹងបង្ហាញខ្លួន និង សម្ពោធក្នុងពេលឆាប់ៗនេះក៏ដូចគ្នាផងដែរ ទោះវាស្ថិតនៅក្នុងត្រកូល និង ផលិតចេញក្នុងជំនាន់តែមួយក៏ដោយ។
OPPO Reno10 និង OPPO Reno10 Pro 5G បើនិយាយរូបរាងឌីហ្សាញខាងក្រៅគឺស្មាតហ្វូនទាំងពីរនេះមានលក្ខណៈដូចគ្នាបេះបិទ ខុសគ្នាតែលក្ខណៈពិសេសរៀងៗខ្លួនដែល OPPO បានញាត់បញ្ចូលតែប៉ុណ្ណោះ។
បើនិយាយពីចំណុចពិសេសដែលបងប្អូនត្រកូល Reno10 Series 5G បំពាក់មកដូចគ្នានោះគឺកាមេរ៉ា Telephoto Portrait 32MP ដែលមានសមត្ថភាពក្នុងការចាប់ប្លង់កាន់តែប្រសើរ ការចាប់ប្លង់កាន់តែត្រឹមត្រូវធ្វើឲ្យរូបភាពកាន់តែលេចធ្លោ ទេសភាព និង ប្លង់ខាងក្រោយខិតជិតមនុស្សបង្កើនភាពទាក់ទាញ ចំណែករូបមនុស្សកាន់តែធម្មជាតិមិនខូចទ្រង់ទ្រាយប្រៀបដូចប្រើកាមេរ៉ាអាជីព។
ដោយឡែកបើក្រឡេកទៅមើលការឌីហ្សាញផ្នែកខាងមុខគឺស្មាតហ្វូនទាំងពីរម៉ូឌែលបំពាក់ជាមួយអេក្រង់កោង 3D ដែលមានល្បឿនបង្ហាញកម្រិតកំពូលដល់ទៅ 120Hz ទំហំធំដល់ទៅ 6.7” ដែលជួយឲ្យទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពបង្ហាញច្បាស់ត្រជាក់ភ្នែក និង អណ្តែតប្លែកអារម្មណ៍ជាងអេក្រង់ធម្មតា ចំណែកអេក្រង់មានគែមខ្លីផ្តល់បទពិសោធកាន់តែរំភើបរាល់ទស្សនាភាពយន្ត មើលវីដេអូ TikTok និង លេងហ្គេមបានម៉ាអេម។
ចុះលក្ខណៈពិសេសខុសគ្នារវាង OPPO Reno10 5G និង Reno10 Pro 5G ខុសគ្នាអ្វីខ្លះ?
– OPPO Reno10 5G ៖
• ល្បឿនដំណើរការ RAM 8GB + 8GB | ROM 256GB
• កាមេរ៉ាស៊ែលហ្វីទំហំធំ 32MP
• កាមេរ៉ាក្រោយ 64MP + 32MP (Telephoto) + 8MP (0.6X)
• ថាមពលថ្ម 5000mAh
• បច្ចេកវិទ្យាសាកថ្ម 67W SUPERVOOC
• បន្ទះឈីប MediaTek Dimensity 7050
• មុខងារតេឡេបញ្ជា , SUPERVOOC S
– OPPO Reno10 Pro 5G ៖
• ល្បឿនដំណើរការ RAM 12GB + 12GB | ROM 256GB
• កាមេរ៉ាស៊ែលហ្វីទំហំធំ 32MP ប្រព័ន្ធកាមេរ៉ាសេនស័រ SONY IMX709
• កាមេរ៉ាក្រោយ 50MP បំពាក់កាមេរ៉ាសេនស័រ SONY IMX890 + 32MP (Telephoto) + 8MP (0.6X)
• ថាមពលថ្ម 4600mAh
• បច្ចេកវិទ្យាសាកថ្ម 80W SUPERVOOC
• បន្ទះឈីប Qualcomm Snapdragon 778G
ស្រឡាញ់មួយណាដែរ? ហើយអ្នកណាខ្លះកំពុងរង់ចាំ…. ក្នុងពេលឆាប់ៗនេះ OPPO Reno10 Series 5G សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមតាមដាននៅលើ Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕