អីយ៉ាស់! ធ្វើការក្បែរគ្នាមួយរយៈ ម្ចាស់ពាន សួ វិចិត្រ ឱ្យដំរួយប្លែក ពីទំនាក់ទំនងនឹង លីន សោម៉ា
អ្នកគាំទ្រវិស័យចម្រៀងសុទ្ធតែបានស្គាល់ហើយ ពីម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best ទាំង ២ រដូវកាល គឺលោក សួ វិចិត្រ និង កញ្ញា លីន សោម៉ា ដែលបច្ចុប្បន្នអ្នកទាំងពីរក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និង ក្ដោបបានទីផ្សារខ្លាំងជាមួយនឹងសមត្ថភាពរបស់អ្នកទាំងពីរ។
បើចាប់អារម្មណ៍ពីទំនាក់ទំនងរវាងម្ចាស់ពាន Beat The Best ទាំង ២ រូប មួយរយៈក្រោយនេះ ឃើញថាអ្នកទាំងពីរតែងឃើញបង្ហាញសកម្មភាពការងារជាមួយគ្នា និង បានចាប់ដៃគ្នាបកស្រាយចម្រៀងលើឆាកប្រគំតន្រ្តីជាបន្តបន្ទាប់ក្នុងកម្មវិធីតូចធំជាច្រើន និង ទៅតាមបណ្ដាខេត្តជាមួយគ្នាទៀតផង។
ស្របពេលបង្ហាញសកម្មភាពការងារជាមួយគ្នាមួយរយៈ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះតារាចម្រៀងមួយគូនេះ ខណៈបានឃើញលោក សួ វិចិត្រ បង្ហោះរូបភាពជាគូនឹង លីន សោម៉ា ក្នុងដំណើរកម្សាន្តមួយ ដោយលោកភ្ជាប់ជាមួយ Caption ប្លែកក្នុងអត្ថន័យថា លីន សោម៉ា សប្បាយចិត្តពេលនៅក្បែររូបលោកទៀតផង ដែលហាក់ចង់បង្ហាញពីទំនាក់ទំនងរបស់អ្នកទាំងពីរជិតដិតនឹងគ្នាលើសពីរៀមច្បង និង សិស្សប្អូនធម្មតា៕