ម៉ាក់ៗល្អ! ទោះមមាញឹកការងារខ្លាំង Angela Baby នៅតែស្កាត់ជូនកូនទៅសាលាចូលរៀនថ្ងៃដំបូង
ថ្មីៗនេះ សកម្មភាពក្នុងការបំពេញតួនាទីជាម្ដាយរបស់តារាសម្ដែងស្រី Angela Baby កំពុងត្រូវបានអ្នកនិយមលេងក្នុងបណ្តាញសង្គមយកមកបង្ហោះចែករំលែកជាច្រើន នៅពេលដែលបានឃើញនាងបានជូនកូនប្រុសរបស់នាងទៅសាលារៀន ដើម្បីចូលរៀនថ្ងៃដំបូងក្នុងឆ្នាំសិក្សាថ្មី។
ពេលដែលបង្ហាញខ្លួនជាមួយនឹងកូនប្រុសរបស់នាង នៅសាលារៀន Angela Baby បានស្លៀកពាក់យ៉ាងសាមញ្ញបំផុត ដោយមិនចង់ឱ្យគេចាប់អារម្មណ៍ខ្លាំងលើរូបនាង។ ទោះជាយ៉ាងណា នាង និង អតីតស្វាមីរបស់នាង នៅតែត្រូវបានគេចាប់បានដដែល បន្ទាប់ពីពួកគេបានបង្ហាញខ្លួនព្រមគ្នា ដើរជូនកូនប្រុសទៅសាលាចូលរៀនថ្ងៃដំបូងជាមួយគ្នា។
ដូចដែលប្រិយមិត្ត អ្នកគាំទ្របានដឹងមកហើយថ្វីដ្បិតថា Angela Baby ជាតារាល្បីមានការងារសិល្បៈមមាញឹកយ៉ាងណាក៏ដោយ ក៏នាងនៅតែឆ្លៀតពេលដើម្បីផ្តល់ភាពកក់ក្តៅ និង បំពេញតួនាទីជាម្ដាយដ៏ល្អដល់កូនច្រើនផងដែរ៕
i