Al Shahrani រងរបួសថ្គាម ហូរឈា-.មធ្ងន់ធ្ងរ អំឡុងពេលប្រកួតជាមួយអាហ្សង់ទីន
ស្ថានភាពរបស់កីឡាករបាល់ទាត់អារ៉ាប៊ីសាអូឌីត Yasser Al Shahrani មានសភាពធ្ងន់ធ្ងរ បន្ទាប់ពីរងរបួសដ៏អាក្រក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Mohammed Al-Owais អំឡុងពេលប្រកួតជាមួយអាហ្សង់ទីន។
នាពេលភ្លាមៗនោះ Al Shahrani ក៏ត្រូវបានគេសែងចេញពីទីលាន បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។ អ្នកគាំទ្ររបស់អារ៉ាប៊ីសាអូឌីត ខ្វល់ចិត្តយ៉ាងខ្លាំង បន្ទាប់ពី Al Shahrani បានរងរបួសយ៉ាងធ្ងន់ធ្ងរ បើទោះបីជាលទ្ធផលបញ្ចប់ទៅដោយទទួលបានជ័យជម្នះ ជាប្រវត្តិសាស្ត្រសម្រាប់អារ៉ាប៊ីសាអូឌីតក៏ដោយ។
បន្ទាប់ពីធ្វើការថតកាំរស្មីអ៊ិច ក្រុមគ្រូពេទ្យបានរកឃើញថា Yasser Al Shahrani បានបាក់ឆ្អឹងថ្គាម និងឆ្អឹងមុខ ហើយលោកនឹងត្រូវធ្វើការវះកាត់ជាបន្ទាន់ ដោយសារមានការហូរឈាមខាងក្នុង។
ក្នុងនោះ ព្រះអង្គម្ចាស់ Mohammed Bin Salman របស់អារ៉ាប៊ីសាអូឌីត ក៏បានបញ្ជូន Yasser ទៅកាន់យន្តហោះឯកជនរបស់ព្រះអង្គ ដើម្បីទៅព្យាបាលរបួស នៅឯប្រទេសអាល្លឺម៉ង់ផងដែរ៕