ទិដ្ឋភាពតាំងពិព័រណ៍ «គ្រឿងអលង្កាមាសសម័យបុរាណ» នៅសារមន្ទីរជាតិ ពិតជាអស្ចារ្យមែន !
នៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា ឆ្នាំ២០១៨ នៅសារមន្ទីរជាតិមានប្រារព្ធតាំងពិព័រណ៍គ្រឿងអលង្ការមាសសម័យបុរាណក្រោមអធិបតី លោកជុំទាវ ឧបនាយករដ្ធមន្ត្រី មែន សំអន និង មន្ត្រីអ្នកមុខអ្នកការក្រសួងវប្បធ៌មជាច្រើនរូបទៀត ។
ពិព័រណ៍គ្រឿងអលង្ការមាសសម័យបុរាណ នេះត្រូវចាប់ធ្វើឡើងចាប់ពី ថ្ងៃទី ៤ មករា ឆ្នាំ ២០១៨ រហូតដល់ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ ។ វត្ថុបុរាណធ្វើអំពីមាស នេះមានជាច្រើនប្រភេទ ដែលបានមកពីធ្វើកំណាយនានានៅពេលកន្លងមក ការនាំយកមកវិញពីក្រៅប្រទេស និង វត្ថុបុរាណដែលបានរក្សាទុកជាយូរមកហើយ ៕ សុថាត់