រាជវាំងអង្គរធំ នឹងជួសជុលឡើងវិញ
ប្រាសាទភិមានអាកាសដែលជា អតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នឹងត្រូវជួសជុលឡើងវិញនៅពាក់ឆ្នាំ ២០១៨ នេះ ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA នៃសាធារណរដ្ឋប្រជាមានិតចិន ។
តាមកិច្ចពិភាក្សាដែលធ្លាប់មានកន្លងមករវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និង បណ្ឌិតសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌កិច្ចសហប្រតិបត្តិការដើម្បីការជួសជុលព្រះបរមរាជវាំងទីងក្រុងអង្គរធំ អាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ ២០១៨ ខាងមុខនេះ ។ គួររំលឹកថា កាលពី ឆ្នាំ ១៩៩៨ ដល់ ២០០៨ សាធារណរដ្ឋមានិតចិនបានចូលរួមជួសជុលប្រាសាទចៅសាយទេវតារួចរាល់ហើយ និង ឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧ ចិនក៏បានបញ្ចប់ការជួសជុល ប្រាសាតាកែវ និង បច្ចុប្បន្ន CSA កំពុងរៀបចំគម្រោងដើម្បីធ្វើការជួសជុលប្រាសាទភិមានអាកាស អតីតរាជវាំងក្រុងអង្គរធំជាបន្តទៀត ។
ប្រាសាទភិមានអាកាសមានទីតាំងនៅខាងត្បូងប្រាសាទបាពួនស្ថិតក្នុង បរិវេណព្រះបរមរាជវាំង ហើយប្រាសាទបុរាណនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ១០ និងដើម សតវត្សរ៍ទី ១១ ដោយស្នាព្រះហស្តរបស់មហាក្សត្រចំនួន ៣ អង្គផ្សេងៗគ្នា គឺ ព្រះបាទរាជេន្ទ្រវរ័ន្ម ព្រះបាទជ័យវរ័ន្មទី៥ និងសូរ្យវរ័ន្មទី១ ដោយការសាងសង់ប្រាសាទនេះឡើងគឺដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា៕ សុថាត់