១០ កន្លែងនៅកម្ពុជា ផ្ដិតយកពីលើអាកាសដោយកូនខ្មែរម្នាក់ ពិតជាអស្ចារ្យស្មានមិនដល់
លោក គឹម បញ្ញារ័ត្ន គឺជាសិល្បៈករផ្នែកថតរូបដ៏ឆ្នើមម្នាក់នៅប្រទេសកម្ពុជា ។ លោកតែងតែព្យាយាមផ្ដិតយកនូវទិដ្ឋភាពប្លែកៗ អស្ចារ្យ ស្មានមិនដល់ និង បង្កប់ទៅដោយអត្ថន័យល្អៗ ស្ទើរទូទាំងប្រទេសកម្ពុជា ។ រូបភាពៗនីមួយរបស់លោក តែងទទួលបានការកោតសរសើរពីមហាជនទាំងក្នុង និង ក្រៅប្រទេស ។ ខាងក្រោមនេះ ជាទិដ្ឋភាពដ៏អស្ចារ្យនៅទីកន្លែងមួយចំនួនក្នុងប្រទេសកម្ពុជា ។ សូមទៅទស្សនាដូចតទៅ ៖
១. ទិដ្ឋភាពជុំវិញវត្តបុញ្ញខេត្តារាម ក្នុងទីរួមខេត្តព្រៃវែង
២. វត្តភ្នំសន្ទុកខេត្តកំពង់ធំ
៣.ទិដ្ឋភាពទន្លេនៅស្រុក ស្រែអំបិល ខេត្តកោះកុង
៤. ទិដ្ឋភាពប្រពៃណីចាប់ត្រីនៅបឹងក្រោម ខេត្តត្បូងឃ្មុំ
៥. ខ្ទមស្នេហ៍ក្បែរគុម្ពឫស្សី លាក់ខ្លួននៅចង្កេះភ្នំហាន់ជ័យ ខេត្តកំពង់ចាម
៦. ស្ពានប្រដឹសឫស្សីកោះប៉ែន ខេត្តកំពង់ចាម
៧. ទិដ្ឋភាពទន្លេតូច នៅភូមិតូច ក្រុងតាខ្មៅ ខេត្តកណ្ដាល
៨. ទិដ្ឋភាពហាលម្ទេសនៅខេត្តកំពង់ឆ្នាំង
៩. ទិដ្ឋភាពដ៏ស្រស់បំព្រងនៅខេត្តមណ្ឌលគីរី
១០. ផ្កាព្រៃនៅកម្ពុជា
រូបភាពផ្ដល់សិទ្ធិដោយ៖ Panharoth Kim