ធ្លាប់ទៅអត់គ្នាយើង? ជើងភ្នំដំរី ខេត្តកំពត មានទឹកបឹង មានផ្លូវ ព័ទ្ធជុំវិញ ស្អាតកប់សារី
ខេត្តកំពត ជាទឹកដីគ្របដណ្ដប់ទៅដោយតំបន់ធម្មជាតិ ព្រៃភ្នំ ដងព្រែក ជាច្រើនសុទ្ធសឹងតែមានទេសភាពស្អាតគគួរឱ្យទាក់ចិត្ត ។ ដោយឡែកកន្លងទៅនេះ ក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញទេសភាពជាច្រើនសន្លឹកនៅតាមជំរាលជើងភ្នំ មានផ្លូវ មានទឹកបឹង ហ៊ុមព័ទ្ធជុំវិញ រំលេចបានជាផ្ទាំងទស្សនីយភាពយ៉ាងស្រស់ត្រកាលក្រៃលែង។
តាមប្រភពពីក្រសួងបានប្រាប់ថា ទេសភាពដ៏ស្រស់បំព្រងគួរឱ្យចង់ទៅថតរូបលេងនេះ គឺជាទិដ្ឋភាពនៅទំនប់ការពារជម្រាបតាមជើង ភ្នំដំរី ប្រវែង ១២០០ ម៉ែត្រ ដែលអនុវត្តការងារសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និង ឧតុនិយម ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕
ចង់ដឹងទេសភាពស្អាតយ៉ាងណានោះសូមមកទស្សនាទាំងអស់គ្នា៖
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម