ថ្មីចែស! បោះតង់ ចាក់បង្កង នៅ PANORAMA Resort តែ ៧ គីឡូម៉ែត្រពីវង្វង់មូលកំពត (វីដេអូ)
ប៉ុន្មានឆ្នាំចុងក្រោយនេះ រីស៊តថ្មីៗជាបានរីកដុះដាលដូចផ្សិត នៅក្នុងទឹកដីខេត្តកំពត ដើម្បីបម្រើការកម្សាន្ត សម្រាក លម្ហែកាយ របស់ភ្ញៀវទេសចរជាតិ ហើយខេត្តកំពត ក៏ជាទីកន្លែងដ៏ពេញនិយមបំផុតពីសំណាក់ភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវអឺរ៉ុបផងដែរ ។
PANORAMA Resort កំពត ជារីស៊តថ្មីសន្លាងមួយទើបបង្កើតថ្មី ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង បរទេស ដែលមានទីតាំង ស្ថិតនៅក្នុង ភូមិត្រាំង ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំត មានចម្ងាយ ៧ គីឡូពីក្រុងកំពត ទល់មុខសួនសត្វកំពត ។
ឈ្មោះ ពន្លៃ សត្យា ម្ចាស់ PANORAMA Resort កំពតបានឱ្យដឹងថា ទីនេះមានទេសភាពដ៏ស្រស់ស្អាតគ្មានពីរ អាចសម្រាកដោយបោះតង់ អាំងសាច់ ជិះទូកាយ រាំលេង មុខភ្នក់ភ្លើងនាពេលរាត្រី និង ភ្ញៀវអាចចាក់បង្កងយកមកអាំងភ្លក់រសជាតិបង្កងស្រស់បាន ។
ចំពោះការស្នាក់នៅវិញ ការផ្តល់ជូនរួមមាន King room គ្រែ ២ តម្លៃ ១០០ ដុល្លារ មក ៥០ ដុល្លារ, Superior គ្រែ ២ តម្លៃ ៦០ ដុល្លារ មក ៣០ ដុល្លារ, Superior គ្រែ ១ តម្លៃ ៤៥ ដុល្លារ ២២.៥ ដុល្លារ, Deluxe គ្រែ ២ តម្លៃ ៤៥ ដុល្លារ មកនៅ ២២.៥ ដុល្លារ, តង់តូចធំ ២៥ ដុល្លារ មក ១២.៥ ដុល្លារ ហើយយើងមានការបញ្ចុះតម្លៃ ៥០ ភាគរយ លើគ្រប់សេវាកម្មទាំងអស់ក្នុងរីសត (លើកលែងតែថ្ងៃបុណ្យទាន) PROMOTION នេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ១ ខែកម្ភៈ ឆ្នាំ ២០២០ ។ បើភ្ញៀទេសចរចាប់អារម្មណ៍អាទាក់ទងទៅកាន់ លេខទូរសព្ទ 087 791 552 / 089 879 162 / 011 791 552 / 069879162 ៕