ដើរលេងជាក្រុមមិត្តភក្តិស្រីៗ មានអីមិនល្អ សប្បាយក៏សប្បាយ ហើយស្និទ្ធស្នាលខ្លាំងទៀត
ពេលទំនេរៗពីការសិក្សា ឬ ការងារ គួរណាស់រកវិធីដើម្បីបង្កើតភាពរីករាយដល់ខ្លួនឯងខ្លះ ដោយចាត់ទុកថាជាកាដូលួងចិត្តខ្លួនឯង បន្ទាប់ពីបំពេញការងារ និង ការសិក្សាពេញមួយឆ្នាំៗនោះ ។
ការដើរលេងទៀតសោត មិនចាំបាច់រើសចាំតែមានមិត្តភក្តិប្រុសៗទៅជាមួយ ទើបជាការទុកចិត្តចំពោះសុវត្ថិភាពនោះទេ មានតែមិត្តភក្តិស្រីៗគ្នាឯកក៏គ្រប់គ្រាន់ទៅហើយ បើសិនជាយើងជាមនុស្សស្រីមានការទទួលខុសត្រូវខ្ពស់ និង ចេះជួយគ្នានោះ ។ វាមិនពិបាកអ្វីទេដែលការដើរលេងជាមួយមនុស្សស្រីៗគ្នាឯងដូចគ្នានោះ ព្រោះស៊ីចង្វាក់គ្នា ស្និទ្ធស្នាលគ្នា និង ស្រីៗដឹងទុកធុរៈគ្នាពេលមានការអ្វីម្តងៗ ប្រសើរជាមិត្តភក្តិប្រុសៗ ។
ពេលខ្លះមនុស្សស្រីៗដើរជុំគ្នាក៏ជាបទពិសោធថ្មីមួយដែលមិត្តនារីទាំងឡាយគួរសាកល្បងធ្វើបង្កើតវា ហើយការដើរលេងជាក្រុមបែបមិត្តភក្តិស្រីៗក៏បង្កើនភាពសប្បាយរីកខ្លាំងមិនធម្មតាដែរ ជាក់ស្តែងដូចជាក្រុមនិស្សិតអក្សរសាស្ត្រខ្មែរមួយក្រុមនេះ កាលពីកន្លងទៅនោះបានបបួលគ្នាដើរលេង និង បានថតូបសប្បាយៗជាច្រើននៅលើទឹកដីអង្គរខេត្តសៀមរាប មើលទៅពួកគេពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ក្នុងដំណើរកម្សាន្តជុំមិត្តរួមជំនាន់នេះ ។
ដំណើរកម្សាន្តរបស់ពួកគេបានបង្ហាញពីភាពសប្បាយរីករាយ និង ភាពជាមិត្តស្និទ្ធស្នាលដើរជុំមិត្តស្រីៗគ្នាឯង មិនមានការប្រកាន់វ័យ ឬ ឋានៈខ្ពស់ទាបអ្វីឡើយ អ្វីដែលពិសេសនោះគឺការចេះជួយគ្នាក្នុងវេលាដើរកម្សាន្តជុំគ្នានេះ ៕
រូបថត ៖ ប្អូនស្រី រស់ ចាន់ត្រា