រមណីយដ្ឋាន រីលាក្សហោស៍ នៅក្រុងសួងកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ !
ប្រសិនបើលោកអ្នកទៅដល់ទឹកដី ខេត្តត្បូងឃ្មុំ នោះ អាចឆៀងចូលលំហែកាល នៅរមណីយដ្ឋាន រីលាក្សហោស៍ មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ គេអាចទៅ រីលាក្សហោស៍ បានដោយចេញពីផ្សារសួង ឆ្ពោះទៅខាងកើត រួចបត់ឆ្វេងតាមផ្លូវបញ្ជាការ សឹករងក្រុងសួង មានចម្ងាយប្រហែលជា៥០០ម៉ែតប៉ុណ្ណោះ លោកអ្នកនឹងបានទៅដល់គោលដៅនោះហើយ។
រីលាក្សហោស៍ជារមណីយដ្ឋាន ដែលមានទីធ្លាធំទូលាយ នៅទីនោះមានស្រះចិញ្ចឹមត្រី ទីលានកីទ្បាសម្រាប់មនុស្សធំ វាយប៉េងប៉ុង បុកប៊ីយ៉ា បាល់ទះ បោះប៊ូល អ្វីដែលពិសេសទៅទៀតនោះ គឺមានអាងហែលទឹកសម្រាប់កុមារ មានកូនទ្បានបុកគ្នា ។
សម្រាប់ភ្ញៀវដែលធ្វើដំណើរមកពីឆ្ងាយៗមកកម្សាន្តនៅរមណីយដ្ឋានរីលាក្សហោស៍ ក៏មានផ្ទះសំណាក់បាងហ្គាទ្បូ នៅទីនោះស្រាប់ ដែលលម្អទៅដោយសួនច្បារ មានការតុបតែង ឌីហ្សាញ យ៉ាងស្រស់ស្អាត ក្រៅពីនេះ រមណីយដ្ឋាន រីលាក្សហោស៍ ក៏បានក្លាយជាកន្លែងថតព្រីវីឌីង សម្រាប់ពិធីមង្គលការ ទៀផង ៕ សុថាត់