រូបភាពដ៏ទាក់ទាញនៃដំណើរកម្សាន្ដនៅដែនកោះ (មានវីដេអូ)
ការជ្រើសរើសយកដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនៅតាមដែនកោះ បានក្លាយទៅជាគោលដៅទេសចរ មួយយ៉ាងសំខាន់ និង ពេញនិយមមួយនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ព្រោះវាចំណាយលុយមិនច្រើនប៉ុន្មានឡើយ ដែលភ្ញៀវទេសចរធម្មតា ក៏អាចទៅលេងបាន ភ្ញៀវលំដាប់សេដ្ឋីក៏អាចទៅបាន ។
បើតាមការឱ្យដឹងពីអ្នកបម្រើសេវាកម្មនាំភ្ញៀវទេសចរទៅលំហែរកាយនៅតាមដែនកោះ បានឱ្យដឹងថា ភ្ញៀវទេចរអាចដើរលេងមួយថ្ងៃពេញ ពីម៉ោង ៩ និង ៣០ នាទីព្រឹក រហូតដល់ម៉ោង ៥ និង ៣០ នាទីល្ងាច ដែលដំណើរកម្សាន្តបានទៅដល់ដែនកោះចំនួន ៣ កោះ រួមមាន កោះរុង កោះរុងសន្លឹម និង កោះសង្សារ រួមទាំងមានអាហារ ២ពេល តែត្រូវចំណាយ ២៧ ដុល្លារ សម្រាប់ភ្ញៀវទេសចរម្នាក់ ។
ដំណើរកម្សាន្តនៅតាមកោះទាំងនោះ លោកអ្នកនឹងបានសប្បាយរីករាយជាមួយការរាំលេងលើទូក លេងល្បែងសប្បាយៗ ដើរលេងតាមព្រៃ លោតទឹក ដើរលេងតាមឆ្នេរ មុជទឹកមើលផ្កាថ្ម ងូតទឹកជ្រោះ កាជិះរអិលចូលក្នុងទឹកលេងកំសាន្ត និង បាញ់ពពុះសាប៊ូរាំកម្សាន្តជាដើម ៕ សុថាត់