តោះ! មកស្គាល់តំបន់ដែលមានអាកាសធាតុត្រជាក់ជាងគេទាំង ១០ លើពិភពលោក
ប្រទេសដែលមានទីតាំងផ្សេងគ្នា ប្រាកដណាស់នឹងមានអាកាសធាតុខុសប្លែកពីគ្នា ។ ប្រទេសដែលស្ថិតនៅក្បែរខ្សែអេក្វាទ័រ នឹងទទួលបានអាកាសធាតុបែបត្រូពិច ដែលមានលក្ខណៈក្តៅហើយសើម ឬ អាចនិយាយបានថា មានពន្លឺព្រះអាទិត្យច្រើន ។
ប៉ុន្តែប្រសិនបើអ្នកចង់ទៅរកតំបន់ដែលត្រជាក់ខ្លាំងនោះ តំបន់ប៉ូលជាជម្រើសដ៏ល្អបំផុត ។ យ៉ាងណាក្តី តំបន់ដែលត្រជាក់ខ្លាំងនោះមិនប្រាកដថាមានតែនៅតំបន់ប៉ូលទេ តែក៏មាននៅតំបន់ផ្សេងទៀតដែរ ។ ខាងក្រោមនេះជាទីតាំងទាំង ១០ ដែលមានអាកាសធាតុត្រជាក់ជាងគេលើពិភពលោក ៖
១0/ តំបន់ Rogers Pass ក្នុងរដ្ឋ Montana សហរដ្ឋអាមេរិក
៩/ តំបន់ Stanley រដ្ឋ Idaha សហរដ្ឋអាមេរិក
៨/ ភ្នំ Mckinley រដ្ឋ Alaska សហរដ្ឋអាមេរិក
៧/ តំបន់ Fort Selkirk ប្រទេសកាណាដា
៦/ តំបន់ Snag ប្រទេសកាណាដា
៥/ តំបន់ Oymyakon ប្រទេសរូស្ស៊ី
៤/ តំបន់ North Ice នៅប្រទេស Greenland
៣/ តំបន់ Verkhoyansk ប្រទេសរូស្ស៊ី
២/ តំបន់ Eismitte នៅប្រទេស Greenland
១/ តំបន់ Vostok នៅទ្វីបអង់តាកទិក ៕
ដោយ ៖ រិទ្ធី (ប្រភព ៖ theviveur)