នាយកប្រតិបត្តិក្រុមហ៊ុន Samsung ត្រូវបានគេប្រទះឃើញកំពុងប្រើ Galaxy Note 9 ជាសាធារណៈមុនថ្ងៃប្រកាស
យើងធ្លាប់បានឃើញការលេចធ្លាយជាច្រើនដងទាក់ទងនឹងទូរស័ព្ទ Galaxy Note 9 ហើយវាបង្ហាញឱ្យឃើញថាឧបករណ៍នាពេលខាងមុខនេះវាមិនមានភាពខុសប្លែកគ្នាពីទូរស័ព្ទ Galaxy Note 8 នោះទេទោះបីជាការដាក់ឧបករណ៍ស្កេនស្នាមម្រាមដៃនៅខាងក្រោយត្រូវបានផ្លាស់ប្តូរទីតាំងក៏ដោយ ។
ដោយសារតែវាមិនមានភាពខុសប្លែកគ្នានៃការរចនាសំខាន់ៗរវាងឧបករណ៍ទាំងពីរនេះនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក DJ Koh មានអារម្មណ៍ជឿជាក់យ៉ាងខ្លាំងក្នុងការប្រើប្រាស់ទូរស័ព្ទ Galaxy Note 9 ជាសាធារណៈ ។ ដែលលោក DJ Koh ត្រូវបានគេប្រទះឃើញប្រើឧបករណ៍ទូរស័ព្ទថ្មីកាលពីពេលថ្មីៗមកនេះ ។
ក្រុមហ៊ុន Samsung មិនទាន់បានបង្ហាញជាផ្លូវការនូវទូរស័ព្ទ Galaxy Note 9 នៅឡើយទេដោយវានឹងធ្វើការបង្ហាញនៅថ្ងៃទី ៩ ខែសីហា ។ ស្មាតហ្វូន Galaxy Note9 ត្រូវបានគេរាយការណ៍ថានឹងមានរូបរាងស្តើងជាង Galaxy Note 8 បន្តិច ក្រៅពីនេះឧបករណ៍ទាំងពីរនឹងមានលក្ខណៈដូចគ្នា ។
អ្វីដែលគួរឱចាប់អារម្មណ៍នោះគឺមានការផ្លាស់ប្តូរការរចនាដោយបានដាក់ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃនៅខាងក្រោមកាមេរ៉ា ។ យើងអាចមើលឃើញយ៉ាងច្បាស់ថា លោក Koh កំពុងតែប្រើប្រាស់ Galaxy Note 9 ក្នុងកំឡុងពេលបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ ។
លោក Koh កំពុងធ្វើអ្វីមួយនៅលើទូរស័ព្ទរបស់គាត់ជាមួយប៊ិក S Pen ប៉ុន្តែដៃរបស់គាត់បានគ្របដណ្តប់លើទូរស័ព្ទភាគច្រើន ដូច្នេះវាពិបាកក្នុងការមើលឃើញនូវការផ្លាស់ប្តូរការរចនាដែលត្រូវបានធ្វើឡើងចំពោះប៊ិចថ្មី ។
អ្វីដែលគួរឱ្យកត់សម្គាល់នៃពាក្យចចាមអារ៉ាមនោះ គឺប៊ិក S Pen ថ្មីនេះនឹងមានប៊្លូធូសដែលអាចប្រើវាបានដើម្បីបំពេញមុខងារថ្មី ។ Galaxy Note 9 នឹងត្រូវប្រកាសនៅថ្ងៃទី ៩ ខែសីហា នៅទីក្រុងញូវយ៉ក ហើយក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងបញ្ចេញលក់វានៅថ្ងៃទី ២៤ ខែសីហា ៕
ដោយ៖ យ៉ានុ (ប្រភព៖ sammobile)