សួនច្បារថ្មីខេត្តសៀរាប ជាកន្លែងហាត់ប្រាណដ៏ពេញនិយម
មិនថា តែអ្នកដែលរស់នៅក្នុងខេត្តសៀមរាបនោះទេ សូម្បីតែភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីក្រុងសៀមរាបហើយនោះ ក៏មានការចាប់អារម្មណ៍ ការហាត់ប្រាណ និង លំហែរកាយ នៅលើសួនច្បារថ្មីកណ្តាលទីក្រុងនេះដែរ ។
សួនច្បារថ្មីនេះ គឺស្ថិតនៅជាប់មាត់ស្ទឹងសៀមរាប ក្បែរព្រះរាជដំណាក់ ក្នុង ក្រុងសៀមរាប ។ ចំកណ្ដាលក្រុងប្រវត្តិសាស្ត្រ សៀមរាប-អង្គរ ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិថា ជាកន្លែងសម្រាប់ជួបជុំគ្នា ក្រោយសម្រាកពីការងារ និង រកទទួលទាន ដើម្បីទៅកំសាន្ត និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងហាត់ប្រាណដើម្បីសុខភាពផងដែរ ។
ឱ្យតែដល់ពេលរសៀលចូលមកដល់ នៅបរិវេណសួនច្បារថ្មីនេះ មានប្រជាពលរដ្ឋ គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ បាននាំគ្នាចូលលំហែរកាយ លេងកីឡា និង ហាត់ប្រាណ ដើម្បីសុខភាព និង យ៉ាងសប្បាយរីករាយ ៕
ដោយ ៖សុថាត់