ទឹកធ្លាក់អូរទេរ បង្អួតសម្រស់រងចាំស្វាគមន៍ភ្ញៀវទេសចរ !
ខេត្តមណ្ដលគិរីជាទឹកដីស្ថានសួគ៌ធម្មជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យទៅសម្រាកលំហែរកាយនៅទីនោះ ។ ក្រៅពីទឹកជ្រោះប៊ូស្រា ដែលមានភាពស្រស់ស្អាតនោះ ទឹកធ្លាក់ អូរទេរ ក៏ជារមណីយដ្ឋានថ្មីមួយទៀត ដែលមានសម្រស់គួរឱ្យទាក់ទាញខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងរងចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅដល់ពិភពធម្មជាតិដ៏ថ្មីសន្លាងមួយនេះ ។
ទឹកធ្លាក់អូរទេរនេះ មានទីតាំងស្ថិតនៅ ភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅទីនោះ ក្រៅពីមាន ទឹកធ្លាក់ដ៏ស្រស់ស្អាត ហើយក៏មានធម្មជាតិយ៉ាងស្រស់បំព្រង រងចាំស្វាគមន៍ ភ្ញៀវទេសចរដែលបានទៅដល់ ។ ទឹកធ្លាក់អូរទេរ ជារមណីយដ្ឋានថ្មីពុំទាន់មានផ្លូវល្អទៅដល់ឡើយ គេអាចទៅដល់ទីនោះ តាមការបង្ហាញផ្លូវពីអាជ្ញាធរមូលដ្ឋាន ៕
ដោយ៖សុថាត់(ប្រភព៖ Ly Naven)