ស្អាតអស់ទាស់ ទឹកធ្លាក់អូរទឹកចោល ឃើញហើយចង់ទៅលេង !
ទឹកធ្លាក់អូរទឹកចោល មានទីតាំងនៅភាគខាងលិចនៃច្រកអន្តរជាតិអូរស្មាច់ប្រមាណជា២០ គីឡូម៉ែត្រ ស្ថិតនៅក្នុង ភូមីថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទឹកធ្លាក់នេះពិតជាស្រស់ស្អាតណាស់ ដែលរំលេសទៅដោយ ដើមឈើធំៗ គួរឱ្យចង់គយគន់ក្រៃលែង ។
ប្រភពទឹកធ្លាក់នេះមានទឹកស្ទឹងខាងលើហូរមកពីប្រទេសថៃ តាមបណ្តោយស្តឺងតូចមួយ រហួតមកដល់ ដំណាក់ទីមួយមានកម្ពស់ប្រមាណជា ១ ទៅ ២ ម៉ែត្រ នឹងហូរបន្តទៅដំណាក់ទី២ មានកម្ពស់ប្រមាណជាង ១០ មែត្រ និង បន្តទៅទឹកធ្លាក់ខាងក្រោម ដែលមានកម្ពស់ជាង ១០ មែត្រទៀត។
ការធ្វើដំណើរពីកន្លែងផ្ញើរម៉ូតូឡាន ទៅដល់ទឹកជ្រោះ ដោយថ្មើរជើងត្រូវចំណាយពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះ ។
ទឹកធ្លាក់អូរទឹកចោល មានសម្រស់មួយបែបគួរឱ្យទាក់ទាញ ប៉ុន្តែមានបញ្ហាមួយ ដែល យើងតែងតែប្រទះឃើញនៅស្ទើរតែគ្រប់រមណីយដ្នានក្នុងប្រទេសយើងនោះ គឺការចោលសំរាម ផ្តេសផ្តាសយ៉ាងអនាធិបតេយ្យ ដែលពួកគេមិនបានគិតគូពីបរិស្ថាន និង សោភណ្ឌភាពនៅទីនោះឡើយ។
នៅទីនេះ ក៏ដូចគ្នាដែរ យើងឃើញមានសំរាមគ្រប់ទីកន្លែង ត្រូវបានប្រជាជនក្នុងស្រុកដែលមកកម្សាន្ត បោះចោលរាយប៉ាយ ហើយយើងក៏មិនបានសង្កេតឃើញមានធុងសំរាមណាមួយត្រូវបានគេដាក់នៅតំបន់ទឹកធ្លាក់នេះឡើយ ៕
ដោយ៖សុថាត់ (ប្រភពពី៖ពនេចរថតរូប – Cambodia Wandering Photography)