ធារាសាស្ត្រ តាំងក្រសាំង មានទេសភាពទាក់ទាញមិនចាញ់រមណីយដ្ឋាទេសចរណនានាឡើយ
បើលោកអ្នកបានទៅដល់ទឹកដី ស្រុកសន្ទុក ខេត្តកំពង់ធំហើយ សូមកុំភ្លេចទៅទស្សនា ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ពិតជាមានអារម្មណ៍ប្លែក អស្ចារ្យ មានក្បាលហុងទឹក មានប្រពន្ធប្រឡាយតូចធំ ខ្វាត់ខ្វែង សម្រាប់បម្រើឱ្យវិស័យកសិកម្ម នៅតំបន់នោះទាំងមូល ហើយអ្វីដែលពិសេសទៅទៀតនោះ គឺ នៅទីនោះបានបម្រើឱ្យវិស័យទេសចរណ៍យ៉ាងសកម្មទៀតផង ។
ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង មានប្រឡាយមេ ១ ខ្សែ ប្រវែង ១៨ ៥៤២ ម៉ែត្រ ក្នុងនោះ ផ្នែកក្បាលប្រឡាយមេប្រវែង ២ ៥០០ ម៉ែត្រ ជាប្រឡាយបេតុង មានប្រឡាយរងចំនួន ៣ ខ្សែ ប្រវែង ៨ ២២៤ ម៉ែត្រ នៅផ្នែកក្បាលប្រឡាយរងប្រវែង ១ ៣៥០ ម៉ែត្រ ជាប្រឡាយបេតុង សង់ប្រឡាយជើងក្អែប ជាប្រឡាយបេតុងទាំងអស់ និង មានប្រឡាយចែកចាយទឹកតូចៗ ចំនួន ២១ ខ្សែ មានប្រវែងសរុប ១០ ៨០០ ម៉ែត្រ ប្រឡាយរំដោះទឹក ១ ខ្សែ ប្រវែង ២ ៩០៩ ម៉ែត្រ សំណង់សិល្បការតូច ធំ សរុប ចំនួន ៤៤៧ កន្លែង និង ផ្លូវចូលក្រាលគ្រួសក្រហម ០២ ខ្សែ ប្រវែងសរុប ១ ០៧៨ ម៉ែត្រ សាងសង់រួចជាស្ថាពរ នៅដើមឆ្នាំ ២០១៨ នេះ ។
ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង បានចាប់ផ្តើមសាងសង់ កាលពី ខែមីនា ឆ្នាំ ២០១៦ ស្ថិតក្នុងចំណុចប្រសប់ ឃុំតាំងក្រសាំង ឃុំកកោះ ឃុំជ្រាប់ និង ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ អាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីកសិកម្មជាង ១៥ ០០០ ហិកតា ៕
ដោយ៖សុថាត់