ទំនប់ខ្សាកស្រុកជីក្រែងក្លាយជារមណីយដ្ឋានទេសចរណ៍ថ្មី នៅខេត្តសៀមរាប
ក្រៅពីការដោះស្រាយបញ្ហាទឹកធ្វើស្រែ ទំនប់ខ្សាក មានតួនាទីសំខាន់មួយទៀតគឺ បម្រើឱ្យ វិស័យទេសចរណ៍ ក៏ព្រោះតែនៅទីនោះ មានទឹកថ្លាយង់ ផ្ទៃទឹកធំល្វឹងល្វើយ ជាប់នឹងជើងភ្នំ មើលទៅ ពិតជាមានការទាក់ទាញខ្លាំង ។
ទំនប់ខ្សាកនេះ ស្ថិតនៅក្នុង ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រសួងធនធានទឹក និង ឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ និង បានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ដែលមានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៦០៨ ហិកតា និង ស្រូវប្រាំង ចំនួន ១១៤ ហិក តា ៕
ដោយ៖សុថាត់ ( រូបថត Dyna Pisith)