គ្រឿងអលង្ការមាសសម័យអង្គរនឹងវិលចូលស្រុកវិញ
នៅព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានជូនដំណឹងមកថា ស.ស.យ.ក មានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសូមជម្រាបជូនដំណឹងអំពីការដង្ហែគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរពីចក្រភពអង់គ្លេស ។
ស.ស.យ.ក សូមបងប្អូនជនរួមជាតិ សាធារណជនទាំងអស់មេត្តាចូលរួមអបអរសាទរ និង រង់ចាំទទួលរតនវត្ថុដ៏មានតម្លៃវិសេសវិសាល ជាដួងព្រលឹងនៃបុព្វបុរសខ្មែរយាងត្រលប់មកមាតុភូមិកម្ពុជា ។
បើតាមការគ្រោងទុករបស់ក្រសួងវប្បធ៌ម និង វិចិត្រសិល្បះគ្រឿងអលង្ការមាស សម័យអង្គរ នេះនឹងមកដល់ប្រទេសកំណើតខ្លួនវិញ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោយពីបាត់រាប់ស៊ឹបឆ្នាំមកហើយ៕ សុថាត់