ទស្សនាសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងនារដូវវស្សា !
ទោះបីជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន និង ផ្លូវធ្វើដំណើរមានការលំបាកបន្តិចក្តី ក៏ដំណើរកម្សាន្តនៅ សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងនារដូវវស្សា ស្រុកថ្មបាំង ខេត្តកោះកុង នៅតែមានភាពទាក់ទាញ និង សប្បាយរីរាយ ជាមួយនឹងបរិយាកាសដ៏សែនមនោរម្យ ដែលទេសភាពនៅរដូវវស្សានេះពិតជាមិនធ្វើឱ្យលោកអ្នក ដែលបានទៅកម្សាន្តនៅទីនោះ អស់សង្ឃឹមឡើយ ។
កាលពីចុងសប្តាហ៍មុននេះ នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃ ក្រសួងទេសចរណ៍ ដែលដឹកនាំដោយ លោក ប៉ែន សត្យា នាយរងការិយាល័យសហគមន៍ទេសចរណ៍ បានបន្តដឹកនាំបេក្ខជនចុះទៅថតនៅសហគមន៍អេកូទេសចរណ៍ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ក្នុងចលនាប្រឡងប្រណាំងវីដេអូអំពីសហគមន៍ ក្រោមប្រធានបទ “កំណប់សហគមន៍ ជុំរុំទេសចរណ៍” ។
លោក ទូច សុផានី ប្រធានគម្រោងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង លោក ទិត្យ លី ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដែលបានទទួលបដិសណ្ឋារកិច្ច និង សម្របសម្រួលដល់ក្រុមការងារថតបានយ៉ាងរលូន និង បានផ្តិតយករូបភាព ដ៏ស្រស់ត្រកាលនៅទីនោះ ៕
ដោយ៖សុថាត់ (រូបថត ៖នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍)